ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រុមប្រឹក្សាខេត្តកំពត បើកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣
Tue,11 January 2022 (Time 08:26 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 154នាក់)

ខេត្តកំពត៖ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ​សាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។កិច្ចប្រជុំនេះ​ក៏មាន​ការអញ្ជើញ​ចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធានអង្គភាព​ចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធា​នមន្ទីរ​អង្គភាពជុំវិញខេត្តផងដែរ។

កិច្ចប្រជុំនានេះដើម្បីពិនិត្យ និងអនុម័តលើ៖
១-របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣២របស់ក្រុមប្រឹក្សាខេត្ត
២-កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សាខេត្ត
៣-របាយការណ៍ការប្រចាំខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៤-របាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររស់រដ្ឋបាលខេត្ត
៥-ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១
៦-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច ជូនគណៈអភិបាលខេត្ត
៧-សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលស​មាសភាពគណៈកម្មា​ធិការសម្របសម្រួល​បច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត
៨-សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹ​ក្សាខេត្ត
៩-សេចក្តីព្រាង​សេចក្តីសម្រេចស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូ​វសមាសភាសភាពគ​ណៈក​ម្មការ​រៀបចំគម្រោងខេត្ត
១០-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលក្រុមការងារកសាងផែនការអភិវឌ្ឈន៍ និងកម្មវិធី​វិនិយោគ​បីឆ្នាំរំកិលខេត្ត
១១-របាយការណ៍ស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក​ម្មវិធីវិនិ​យោគបីឆ្នាំរំកិ​លខេត្ត ឆ្នាំ២០២១
១២-សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២២-២០២៤
១៣-ប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣-២០២៥
១៤-លទ្ធផលនៃការអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពរ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់រប​ស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ