ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តប៉ៃ​លិន អញ្ជើ​ញបើ​កបវេ​សនកា​ល ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន​សែន ក្រុងទេពនិម្មិតប៉ៃលិន
Tue,11 January 2022 (Time 06:24 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 176នាក់)

ខេត្តប៉ៃលិន៖ប្រទេស​ជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័​យលើធនធានមនុស្សនៃប្រទេសនោះ មានន័​យថា ប្រជាពលរដ្ឋ ត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែ​លទាំងអស់នេះ បានមកពីការអ​ប់រំបណ្ដុះបណ្ដាល​នៅសាលា ​និងនៅក្នុងគ្រួសារ។លោកជំទាវ បាន ស្រីមុំ លើកឡើងបែបនេះក្នុងឱកាសដែល លោកជំទាវ អញ្ជើ​ញបើ​កបវេ​សនកា​ល ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន​សែន ក្រុងទេពនិ​ម្មិតប៉ៃលិន។

ក្នុងនោះលោកជំទាវ ក៏លើកទឹកចិត្ត ដល់យក្មួយៗ​សិស្សានុសិស្ស សម្រាប់បវេសនការថ្មីនេះ ត្រូវខិ​តខំរៀនសូត្រយក​ចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិ​ស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូ​វជៀសអោយឆ្ងាយពីគ្រឿងញៀន។ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀន​ជំនាញ​បច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំ​ហូបផ្លែ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួល​បន្ទុកគ្រួសារ និងបង្កើនជំ​នាញសម្រាប់ខ្លួនឯង។

ទន្ទឹមនោះដែរ លោកជំទាវ បាន​កោតសរសើរដ​ល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹ​កនាំមន្ទីរ​អប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពី បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុ​ងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់និងការបង្រៀន ពីចំងាយ (អនឡាញ ) ។

លោកជំទាវ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសអោយឆ្ងាយពី​គ្រឿង​ញៀន ហើយខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាធនធានមនុស្ស​ជួយសង្គមអោ​យមានការរីកចម្រើន ។លោកជំទាវបានបន្តថា ដើម្បីចៀសបានពីស្លាប់ដោយវីរុសកូវីដ១៩ បំលែងថ្មី (អូមី​ក្រុង) ក្មួយៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា ដូច្នេះសូមក្មួយៗ លោក​គ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រៀម​ខ្លួន សម្រាប់ដូសទី៤ផងដែរ។

យោងតាមរបាយកាណ៍លោក តង់ ធារ៉ា ប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យ​ដឹងថា ឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រឹះស្ថានសិក្សា សាធារណៈទូទាំងខេត្ត នឹងដំណើ​រការរៀន និងប​ង្រៀន មានម​ធ្យមសិក្សា ៩កន្លែង វិទ្យាល័យ ចំនួន០២កន្លែង និងអនុវិទ្យាល័យ ចំនួន០៧​កន្លែង មានសិស្សសរុប៥៧២៣នាក់ ក្នុងនោះស្រី៣១១៦នាក់ បឋមសិក្សាសាធារណៈ និងឯកជន ចំនួន ៥៦សាលា មានសិស្សសរុប១១៧៥៤ ស្រី ៥៦៩៥នាក់ មេតេយ្យសាធារណៈ ​មត្តេយ្យ​សហគមន៍ និងមត្តេយ្យឯកជន២០៦០នាក់ ស្រី៨៣៧នាក់ ។បុគ្គលិកអប់រំ សរុប៨២៥នាក់ ស្រី​៤០១​នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ