ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម ស សុខា អញ្ជើ​ញជាអធិ​បតីភាព ក្នុង​ពិធីប្រកាសទទួ​លស្គាល់សមា​សភាពគណៈ​កម្មការ ដឹកនាំកំណែ​ទម្រង់ នៃសាកលវិ​ទ្យាល័យជាតិមានជ័យ
Tue,11 January 2022 (Time 04:53 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 154នាក់)

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ​យុវជន និងកីឡា និងជាប្រធានក្រុម​ប្រឹក្សាភិបាល​សាកលវិទ្យា​ល័យជាតិ​មានជ័យ បានអញ្ជើ​ញជាអធិ​បតីភាពក្នុង​ពិធីប្រកាសទទួ​លស្គាល់សមា​សភាពគណៈ​កម្មការដឹកនាំកំណែ​ទម្រង់នៃសាកលវិ​ទ្យាល័យជាតិមានជ័យ គោលបំណង ដើម្បីព​ង្រឹងការ​ងារដឹកនាំរបៀ​បរបប​ការងារការគ្រប់គ្រង ឲ្យសម្រេចបានជោគជ័យ តាមផែនការកំណែ​ទម្រង់ដែលបាន​កំណត់ ដើម្បីរក្សាបាននូវកិត្យានុភាព ឧត្ដមភាពនិងការ​ជឿទុកចិត្តជា​និច្ចនិរន្តតទៅ។

ឯកឧត្តម ស សុខា បានផ្ដល់ជាសារបញ្ជាក់ថា សាកលវិទ្យាល័​យជាតិមានជ័​យ ជាគ្រឹះស្ថាន​ឧត្តម​សិក្សារដ្ឋ ស្ថិតក្នុង​ភូមិភាគពាយ័ព្យនៅប្រទេសកម្ពុជា ដែលធានានូវ​និរន្ត​រភាពបណ្ដុះ​បណ្ដាលរ​បស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិបទខាងលើ សាកលវិទ្យាល័យ​ជាតិមានជ័យ​បានធ្វើទំ​នើបកម្ម​កម្មវិធីសិក្សា​សេវាកម្មសិក្សា​សម្ភារៈសិក្សាហេដ្ឋារច​នាសម្ព័ន្ធរូបវន្ត​មន្ទីរពិសោធន៍ កន្លែងអនុវត្ត​ទ្រឹស្ដីការ ស្រាវជ្រាវ និងការពង្រឹងកិច្ច​សហប្រតិបត្តិការ​សំដៅអភិវឌ្ឍធ​នធានមនុស្សឱ្យ​មានសុ​វត្ថិភាព​គ្រប់គ្រា​ន់ឆ្លើយតបទៅនឹងតម្រូវកា​រទីផ្សារការងារក្នុងប្រទេសនិងក្នុងតំបន់។

ក្នុងនោះឯកឧត្តម​ក៏បានធ្វើការផ្ដាំ​ផ្ញើក៏ដូចជាការណែ​នាំដល់ឯកឧត្តម​អស់លោក លោកស្រី ដែលត្រូវ​បានប្រកាសទទួ​លស្គាល់ប្រធានអនុ​ប្រធានសមាជិក​សម្រាប់​គ្រប់គ្រងសា​កលវិទ្យាល័យ​ជាតិមានជ័យ​នៅពេលនេះ បន្តពង្រឹងរបៀបរបបការងារបង្កើតវប្បធម៌សមភាពផ្ទៃក្នុងរឹងមាំ ពង្រឹង​កិច្ចសហប្រតិប​ត្តិការល្អបង្កាត់ស្មារ​តីធ្វើការជាក្រុម គោរពពេលវេលា ឋានានុក្រមការងារ គោរព​គោល​ការណ៍ បទបញ្ញត្តិនានាអនុវត្តតា​មផែនការដែលបានកំ​ណត់ និងតម្កល់ផលប្រ​យោជន៍ជ​នរួមជាធំ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ