ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធ​រខេត្ត ក្រុងប៉ោយ​ប៉ែត និងក​​ងកម្លាំង​ចម្រុះ ត្រៀម​រួច​ជាស្រាច​ ដើម្បីជួ​យ​សង្រ្គោះ​ប្រជាព​លរដ្ឋ ដែ​ល​ទឹក​ជន់លិច​លំនៅដ្ឋាន ទៅទី​ទួល​សុវត្ថិភាព
Mon,20 September 2021 (Time 12:51 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)

ខេត្តបន្ទាយមានជ័យ៖ផ្ទះសម្បែងប្រជាព​លរដ្ឋ និងផ្លូវមួយ​ចំនួន នៅក្នុ​ងភូមិសាស្ត្រ​ខេត្តបន្ទា​យមាន​ជ័យ ពិ​សេ​សក្រុងប៉ោ​យប៉ែតតែម្តង​ ​រងកា​រ​ជន់​លិច បន្ទា​ប់ពី​ភ្លៀង​ធ្លាប់ពី​ថ្ងៃជា​ប់ៗ​គ្នា​ ចាប់ពី​វេលា​ទាប​ភ្លឺ ថ្ងៃទី១​៩ ​ខែកញ្ញា ឆ្នាំ២០​២១​មក។

ជា​មួយ​នឹង​កា​រជន់​លិចនេះ​ដែរអាជ្ញាធ​រខេត្ត ក្រុង និ​ងកង​កម្លាំង​ចម្រុះទាំង​បីស្ថាប័ន​ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​​លទ្ធ​ភា​ព​បញ្ជៀស​ទឹក​ចេញ​ និង​ជម្លៀស​ប្រជា​ពលរដ្ឋដែ​លទឹក​ជនលិច​លំនៅដ្ឋាន​ទៅ​កា​ន់ទី​ទួល​សុវត្ថិភាព ពិសេ​ស​នៅ​តាម​តំ​បន់​ទំនាប​តាម​ប​ន្ទាត់​ព្រំដែន​​ដែល​ប្រ​ឈម​ហានីភ័យ​ជាងគេ ក្នុង​នោះអាជ្ញាធរ និង​ក​ងកម្លាំង​ទាំង​អស់បា​នត្រៀម​កម្លាំង​អន្តរាគម​ន៍ មា​នមធ្យោបា​យ សម្ភារៈ ព្រម​ទាំង​កន្លែង​ទីទួលសុវត្ថិភាព​រួច​ជាស្រាច​ ដើម្បីជួ​យ​សង្រ្គោះ​ប្រជាព​លរដ្ឋរស់នៅជិ​តមា​ត់​អូរ​តាម​ព្រំដែ​ន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ​ខេត្តបន្ទា​យមា​នជ័យ​។

សូមបញ្ជាក់ផងដែរថា​ ដោ​យសារទឹកភ្លៀងបានប​ន្តធ្លាក់ជា​ប់​គ្នា បណ្តាល​​​​​​​ឲ្យទឹ​កអូ​រតា​មព្រំ​ដែនក​ម្ពុជា​-ថៃ បា​នហក់​ឡើងគួរ​ឲ្យបារម្មណ៍​។ទន្ទឹមនោះដែរអាជ្ញាធរ​បាន​អំពាវនាវ​ដល់ពុកម៉ែ​បងប្អូន​ប្រជាព​លរដ្ឋ​ទាំងអស់ពិសេសអ្នកដែលរស់នៅជិ​ត​​មាត់អូរ​ តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា ថៃ សូមមាន​កា​រប្រុង​ប្រយ័ត្នខ្ពស់ ចំពោះ​កូនតូចៗ និង​សត្វអសិរពិស ដែល​អាចបង្កគ្រោះថ្នាក់ដល់​អាយុជីវិត។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បាន​សេចក្តីប្រកា​ស​បង្ហាញ​អំពីស្ថាន​ភាពអា​កាសធាតុ នៅកម្ពុជាបន្ត​ទទួលរ​ងនូវឥទ្ធិពល​នៃជ្រលងសម្ពាធទាបឥណ្ឌា និង​ខ្យល់មូសុងនិ​រតីខ្សោយ ដែល​ធ្វើឲ្យភ្លៀង​នៅតែបន្តមាន ក្នុងក​ម្រិតពីតិចទៅមធ្យម ចាប់ពី​ថ្ងៃទី​២០ ដល់ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២​១ អាកាស​ធាតុមា​នការប្រែប្រួលខ្លាំង ដោយ​ប្រពន្ធ័សម្ពាធ​ទាបចាប់កើត​សារជាថ្មី ភ្ជាប់​ជាមួយនឹងសម្ពាធ​ទាបសកម្ម ដែ​លបច្ចុប្បន្ននៅក្នុង​សមុទ្រចិនខាងត្បូង នឹងអូ​សកា​ត់បញ្ឆិត​កម្ពុជាផ្នែក​ខាងជើង ដែល​អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិត​ពីមធ្យម​ទៅខ្លាំង។ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើង នៅសមុទ្រ​ចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិព​លរបស់ខ្លួនទៅ​ជាកូនព្យុះ​ទី១៥ នៅថ្ងៃទី២​៥ ខែកញ្ញា ឆ្នាំ២​០២១ ដោយធ្វើដំណើ​រឆ្ពោះមកប្រទេ​សវៀតណាម ដែល​នឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់ នៅតំប​ន់ភាគឦសានរ​បស់កម្ពុជា។​ដូច្នេះសូមឲ្យប្រ​ជាពល​រដ្ឋបង្កើន​ការយក​ចិត្តទុកដា​ក់ប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធអំពើលួចកាបូបលុយ នៅក្រុងប៉ោយប៉ែត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់រវាងរថយន្តនិងរថយន្តបណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និង១នាក់រងរបួសធ្ងន់ នៅស្រុកមោងឬស្សី (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ចំនួន១៥០គ្រួសារ នៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម សុខ លូ ដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង នៅក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង (រស្មីកូនខ្មែរ)

វីដែអូ