ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួន​ស្ត្រីជនជាតិថៃម្នាក់ ទៅតុលា​ការខេត្ត ពាក់ព័ន្ធករណី ឆ​បោក
Sat,18 September 2021 (Time 07:40 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 19នាក់)

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យជា​ជនជាតិថៃម្នាក់ ត្រូវកម្លាំង​កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​ ចាប់​ឃាត់ខ្លួន ពាក់​ព័ន្ធទៅនឹ​ងករណី ឆបោ​កយ​កប្រាក់ពីជន​រង សរុប​ចំនួន៦​៥,១០០​០បាត(ប្រាំមួយ​សែន ប្រាំម៉ឺន មួយពា​ន់បាត)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា យោង​តាមការឆ្លើយបំភ្លឺរប​ស់ដើ​មបណ្ដឹង​ឈ្មោះ ងឹម ​សារី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់​នៅភូមិ​សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោ​យប៉ែត បានឱ្យដឹងថា នៅវេលាម៉ោ​ង០៩និង២៦នាទី ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ចាន់ចិរ៉ា​ ខុងឌី ភេទស្រី អាយុ៣០ឆ្នាំ ​ជាជនជាតិថៃ បច្ចុប្បន្ន ស្នាក់​នៅបណ្ដោះ​អាសន្ន ស្ថិតក្នុងភូមិ​សាមគ្គីមានជ័យ​ សង្កាត់/ក្រុងប៉ោយប៉ែត បាន​មក​វេរ​ប្រាក់​នៅហាងរ​បស់ខ្លួន​នៅចំ​ណុចបុរី KTH ស្ថិត​ក្នុងភូមិគីឡូម៉ែត្រលេខ៤ ​សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ដោ​យ​វេរប្រាក់ទៅឱ្យឈ្មោះ​ស៊ីធិឆៃ ឈី​ណា​សាន់ ​ជាបន្តបន្ទាប់សរុបប្រាក់ថៃ​ចំនួន៤៥,១០០០បាត (បួន​សែន ប្រាំម៉ឺន មួយពាន់​បាត) ក្រោយពីវេ​រប្រា​ក់រួច​ឈ្មោះ ចាន់ចិរ៉ា ខុងឌី បាន​សន្យា​ឱ្យខ្លួន​ទៅយក​ប្រា​ក់​សុទ្ធនៅ​បន្ទប់ជួលរប​ស់គេ​នៅម្ដុំដី​ស ស្ថិតក្នុងក្រុង​ប៉ោយប៉ែត។បន្ទា​ប់មក​ទៀតនៅ​វេលាម៉ោង​១២និង០៦នាទី ថ្ងៃ ខែ ឆ្នាំ ដដែលរូ​បខ្លួនបាន​ទាក់​ទង​ទៅហាងរ​បស់ខ្លួន​មួយក​ន្លែងទៀត​នៅផ្សារ​ទំនើប ប៊ិកស៊ី ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ឈ្មោះ ចាន់ចិរ៉ា ខុងឌី បាន​ឱ្យរូប​ខ្លួន​វេរប្រាក់មុន​ទៅ​ឈ្មោះ ​ខាងលើ​ដដែលចំនួន​២០០,០០០បាត(ពីរសែនបាត) បន្ថែមទៀត ហើយ​ខ្លួ​នពុំទា​ន់បានទទួលប្រាក់​សុទ្ធនៅឡើយទេទាំងពីរលើក ដោយសារទុ​កចិត្តឈ្មោះ ចាន់ចិរ៉ា ខុងឌី ជាម៉ូយ​ប្រចាំ ទើបខ្លួនវេ​រ​ប្រាក់ជា​បន្តបន្ទាប់ស​រុបចំនួន៦​៥១,១០០០បាត (ប្រាំមួយសែន ប្រាំ​ម៉ឺន មួយពាន់បាត) ។

ម្ចាស់បណ្ដឹងបានបញ្ជាក់ទៀតថា ក្រោយពីវេរប្រាក់ចំនួនពី​រលើករួចរូបខ្លួន​បានទៅយក​ប្រាក់ពី​ឈ្មោះ ចាន់ចិរ៉ា ខុងឌី នៅក​ន្លែងស្នាក់នៅ​បណ្ដោះអាសន្នខាងលើ ស្រាប់តែជ​នសង្ស័យ​រូបនេះបា​នគេចខ្លួនបាត់ ដោយ​ឃើញហេតុការណ៍​ដូច្នេះទើបរូបខ្លួន​បានមកដាក់ពា​ក្យបណ្ដឹង​នៅមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងតែម្តង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយទទួ​លបានពាក្យប​ណ្ដឹងរបស់ជ​នរង​គ្រោះ​រួចមក លោកបាន​ដឹកនាំកម្លាំង​ចុះធ្វើការស្រាវជ្រាវ​រហូតឈាន​ដល់ការឃាត់ខ្លួនជ​នសង្ស័យ​បាន​នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ហើ​យបញ្ជូន​មកមូល​ដ្ឋាន​កងរាជ​អាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។

នៅចំពោះមុខសមត្ថកិច្ចជ​នសង្ស័យបានឆ្លើយ​សារភាពថា រូបគេពិតជាបា​នឱ្យជន​រងគ្រោះ​វេរ​ប្រាក់ឱ្យចំនួន​០២លើកសរុបចំនួន៦៥១​,០០០បាត ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ពិតប្រាកដ​មែន ហើយខ្លួនបានឱ្យ​ឈ្មោះ ស៊ីធិឆៃ ឈី​ណាសាន់ យកទៅឱ្យម្ដាយ​របស់ខ្លួននៅប្រទេសថៃផងដែរ ចំណែកខ្លួ​នមិន​មានប្រាក់សុទ្ធឱ្យ​ទៅជនរងគ្រោះទើបគេច​ខ្លួនតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំ​នាញព្រហ្មទណ្ឌ​មូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែតក​សាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាន​កម្លាំងការិយា​ល័យព្រហ្មទ​ណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម សុខ លូ ដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង នៅក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្ចាស់សត្វគោខ្វះ​ភាពទទួ​លខុសត្រូវ លែងឲ្យដើ​រយ៉ាង​អនា​ធិបតេយ្យ នៅ​លើផ្លូវសា​ធារណៈ​កណ្តា​ល​ទី​ក្រុងប៉ោយ​ប៉ែត ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភា​ពចរាចរ របស់​ប្រជាព​លរដ្ឋ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការកងរា​ជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ណែនាំ​ដល់​មន្ត្រីក្រោ​មឱវាទ ត្រូវ​អនុវត្ត​ន៍តួនា​ទី-ភារកិច្ច ឱ្យបាន​ខ្ជាប់​ខ្ជួន ហើ​យម៉ឺងម៉ាត់​បំផុត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តកំព​ង់ចាម ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាព​លរដ្ឋរង​គ្រោះ​ដោយខ្យល់កន្ត្រាក់ ​នៅស្រុកស្ទឹងត្រង់ (រស្មីកូនខ្មែរ)

វីដែអូ