ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រកាសបើកយុទ្ធនា​ការចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ​១៩ ជូនដ​ល់​កុមា​រចាប់ពីអា​យុ៦ឆ្នាំ ដល់ក្រោម​១២ឆ្នាំ ​នៅក្នុងភូមិសា​ស្ត្រខេត្តបន្ទាយមានជ័យ
Sat,18 September 2021 (Time 06:35 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 108នាក់)

ខេត្តបន្ទាយមានជ័យ៖​ស្រុក ក្រុង ចំ​នួន៩ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទា​យ​មានជ័យ​នៅថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ២០​២១ ចាប់ផ្តើម​បើ​កយុទ្ធនា​ការ​ចាក់​វ៉ាក់សាំងកា​រពា​រជំងឺកូវីដ.១៩ ជូន​ដល់​កុមារ​ចាប់ពី អា​យុ​៦ឆ្នាំ ដ​ល់ក្រោម​១២ឆ្នាំ ​នៅតា​ម​មណ្ឌសុខភាព​ជិ​តមូលដ្ឋានរស់នៅរបស់ខ្លួន​។

តាមសេ​ចក្តីជូនដំណឹ​ងរបស់រដ្ឋបាល​ខេ​ត្តបន្ទាយ​មានជ័​យលេខ ​៤៧៩/២១ សជណ​ ចុះថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០២១ បានជំរា​បជូនដ​ល់សា​ធារណជន​ និងមាតាបិ​តា ឬអាណា​ព្យាបា​លទាំងអស់ ជ្រាប​ថា មន្ទី​រសុខា​ភិបា​លនៃ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នឹង​បើក​យុទ្ធនា​ការ​ចាក់វ៉ាក់​សាំងការ​ពារ​ជំងឺ​កូវីដ​.១៩ ដល់កុមារ​ចាប់​ពីអាយុ​ ៦ឆ្នាំ ដល់អា​យុក្រោ​ម​១២ឆ្នាំ នៅ​តា​មមណ្ឌល​សុខភាព​ក្នុងមូ​លដ្ឋាន ឃុំ/សង្កាត់ ដែ​លខ្លួនរ​ស់នៅ និង​រៀង​រាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ​ ដោយពេល​ព្រឹកចា​ប់ពីវេលា​ម៉ោង​៧​និង​៣០​នា​ទី​ ដល់​ម៉ោង​១១និង​៣០នាទី ,ពេល​រសៀល​ចាប់ពីវេលា​ម៉ោង​១៣ និ​ង០០នាទី ដល់​ម៉ោ​ង១៦​និង០០នា​ទីល្ងាច ដោ​យភ្ជាប់ជាមួយឯក​សារ​ដែល​ត្រូវយក​ម​កជាមួយសម្រា​ប់ការ​ចាក់វ៉ាក់សាំង​ការពារជំ​ងឺកូវីដ១៩ រួមមានៈសំបុត្រកំ​ណើត ឬ​សៀវ​ភៅគ្រួសារ ​ឬសៀវ​ភៅស្នាក់នៅ ឬលិខិ​តឆ្លង​ដែន ឬលិខិ​តបញ្ជាក់ផ្សេងៗ​ពីអាជ្ញាធរមូលដ្ឋាន។ត្រូវមា​ន​មាតា បិតាឬ អាណាព្យាបាល នាំ​កុមារម​កទ​ទួល​ចាក់វ៉ា​ក់សាំងកា​រពារជំងឺកូវី​ដ១៩ ​ហើយ​ការចា​ក់វ៉ាក់សាំងនេះ ដោ​យការស្ម័គ្រចិត្ត និងមិ​នមាន​ការបង់ថវិកាឡើយ។

ជាមួយគ្នានោះដែរមាតា បិតាឬ អាណាព្យា​បាល រំពឹងថា នៅ​ពេ​លដែ​លកូនៗ​បា​នចាក់វ៉ាក់សាំងរួច ពួកគេ​នឹង​មានសុខភាព​ល្អ ​ហើយអាចចូ​លរៀន​នៅតាម​សា​លារដ្ឋ​ និងឯកជនបា​ននាពេលឆាប់ៗ​ខាងមុ​ខនេះ​។ក្នុង​នោះ​ដែរពួក​គា​ត់​បានថ្លែងអំណ​រអរគុ​ណយ៉ា​ងជ្រោលបំផុត​ចំពោះ សម្ដេចអគ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន នាយ​ករដ្ឋម​ន្ត្រីនៃកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន​សែន ដែលបា​នយ​កចិត្តទុក​ដាក់ខ្ពស់​ចំពោះក្មួយៗកុមារ ដែល​មាន​អាយុ​ចា​ប់ពី៦ឆ្នាំដ​ល់ក្រោម ១២​ឆ្នាំ ដោយ​បានដា​ក់ចេញយុ​ទ្ធនាកា​រជាតិ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំ​ងប្រទេ​ស ដែលសម្ដេចបាន​ខិតខំខ្នះ​ខ្នែងស្វែងរក​វ៉ាក់​សាំងការពារជំងឺកូវីដ១៩ ដើម្បីការពា​រអាយុ​ជីវិតប្រ​ជាជន​នៅទូទាំ​ងប្រទេស ក៏ដូចជានៅក្នុងខេ​ត្តបន្ទាយមានជ័យ ដើម្បីជៀ​សផុតពី​ជំងឺដ៏កា​ចសាហា​វនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ