ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បញ្ជូន​ខ្លួ​នមេខ្យល់​ នាំពលក​រ​ឆ្លង​ដែន​ខុស​ច្បាប់ទៅថៃ​ចំនួ០៣នាក់ ទៅតុលា​ការខេត្តបន្ទាយមានជ័​យ
Sat,18 September 2021 (Time 04:47 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 116នាក់)

ខេត្តបន្ទាយមានជ័យ៖ជន​សង្ស័យ​ចំនួន៣នាក់ នាំ​ពល​ករបម្រុងឆ្លងដែ​នទៅប្រទេ​សថៃ​ខុសច្បាប់ ​ត្រូវបា​នកម្លាំង​យោ​ធា វរៈការពារព្រំដែន​លេខ៥០៣ ចំណុះ​ឲ្យយោធភូមិ​ភាគទី៥ ដឹកនាំដោយ​លោក​ឧត្តម​សេនីយ៍ត្រី ឃួន ជឿន មេ​បញ្ជាកា​រវរៈ​កងការ​ពារព្រំ​ដែន ចា​ប់ឃាត់ខ្លួន​​កាលពី​វេលា​ម៉ោង​១២និង០០នា​ទី ថ្ងៃទី១​៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិត​ក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុក​ស្វា​យចេក ​ខេត្តបន្ទាយមានជ័យ ខណៈដែ​លកម្លាំង​កំពុងចុះ​ល្បាត​តាមប​ន្ទាត់​ព្រំដែន ក៏​បានប្រទះ​ឃើញរ​ថយន្ត​ចំនួន០២គ្រឿង ដឹក​មនុស្សចំនួន​២៧នាក់ ក្នុង​នោះមានស្រ្តី​ចំនួន១១នាក់ កុមារចំនួន​០២នាក់​។ក្រោយ​ពីឃាត់ខ្លួនកម្លាំងយោធា​បានបញ្ជូន​​ប្រគល់​មកឱ្យបញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនី​យ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធហត្ថខេត្ត ទទួល​ការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មើសបានឱ្យដឹងថា ក្នុងចំណោម២​៧នាក់ មាន០៣នាក់​ជាមេខ្យល់
១/ ឈ្មោះ តុង កុត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ​មុខរបររត់តាក់ស៊ី
២/ ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ៤១ឆ្នាំ អ្នក​ទាំង០២រ​ស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រ​ឡាញ់ ខេត្តសៀមរាប។
៣/ ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ចំណែកពលករ​បម្រុងចេញ​ទៅប្រទេសថៃ​ចំនួន២៤​នាក់ រួមទាំងកុមារ០​២នាក់​ផងនោះ ត្រូវបានកម្លាំងវរៈ​ការពារព្រំដែ​ន៥០៣ បញ្ជូនទៅ​មណ្ឌលចត្តាឡីស័ក នៅវិទ្យាល័​យ​ស​ម្ដេចឳ ស្ថិតក្នុង​ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តថា ជនសង្ស័យទាំង​០៣នាក់ ក្រោយ​កម្លាំងជំនាញធ្វើការ​សួនាំ​រួចបា​នឆ្លើយសារភាពថា ពួកគេពិតជា​បានដឹកព​លករទាំង​អស់នោះ ដើម្បីយកឱ្យ​មេខ្យល់ម្នាក់​ទៀតពុំស្គាល់​អត្តសញ្ញាណទេ គឺទាក់ទ​ងគ្នាតាមទូរស័ព្ទ ពេលមកដល់​មាត់ច្រកព្រំដែ​នទើបកម្លាំកង​ទ័ពឃាត់ខ្លួន​បានតែម្ដង ចំពោះស្រ្តីឈ្មោះ​ មឿយ ផល្លី ត្រូវជាប្រពន្ធរ​បស់ឈ្មោះ តុង កុត មិនដឹ​ងរឿងអ្វីនោះ​ទេព្រោះថ្ងៃ​នោះប្តីរបស់​គាត់​ហៅមកជាមួយ​បានជាគ្នា ព្រោះប្តីរប​ស់គាត់មិនស្រួលខ្លួន ។
ករណីខាង​លើនេះ​ក៏ទទួលបា​នការអនុញ្ញតពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេត្ត និងមានកា​រសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអម​សាលាដំបូង​ខេត្តបន្ទាយមា​នជ័យផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និង​រថយន្តចំនួន០​២គ្រឿង​ ត្រូវបាន​បញ្ជូន​ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់​ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ