ខេត្តបន្ទាយមានជ័យ៖សង្ស័យទុស្សេខ្សែភ្លើង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០១ខ្នងសង់អំពីឈើ ប្រក់ស័ង្កសីមានទំហំ០៧ម គុណ០៨ម ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ផ្ទះដែលត្រូវបានអគ្គីឆាបឆេះនោះមានម្ចាស់ឈ្មោះ លឿន ឡឹប ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ (ម្ចាស់មិនបាននៅផ្ទះទេ ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយទុកឲ្យកូនប្រុសម្នាក់អាយុ១៣ឆ្នាំ នៅចាំផ្ទះ)។នគរបាលបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នូវករណីអគ្គភ័យនេះភ្លាមកម្លាំងប្រចាំបញ្ជាអធិការដ្ឋាន និងប៉ុស្តិ៍បាន ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានប្រើប្រាស់រថយន្តពន្លត់អគីភ័យ របស់អធិការដ្ឋាន ០១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹក ដើម្បីពន្លត់និងទប់ស្កាត់មិនឲ្យឆេះឆ្លងរាលដាលទៅផ្ទះអ្នកជិតខាង។ ចំពោះមូលហេតុដែលបង្កឲ្យកើតមានអគ្គីភ័យនេះ សង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈពេលសាកថ្មទូរស័ព្ទចោលនៅលើកន្លែងដេក ដែលមានពួក ខ្នើយ ពេលផ្ទុះថ្មទូរស័ព្ទទៅជាទុស្សេមានផ្កាភ្លើងប៉ះនឹងពួក ខ្នើយ ក្លាយជាអគ្គីភ័យ ពីព្រោះមុនពេលកើតហេតុ កូនប្រុសម្ចាស់ផ្ទះ ក្រោយពីដេកលែងទូរស័ព្ទអស់ថ្មបានសាកចោល ហើយដើរទៅហូបបាយនៅផ្ទះជីដូនក្បែរនោះដែរ ប្រហែលជាមួយសន្ទុះធំក៏បានសម្លេងផ្ទុះដែរមិនបានចាប់អារម្មណ៍ថា ផ្ទុះថ្មទូរស័ព្ទទេ លុះមានផ្សែងនិង អណ្តាតភ្លើងពេញបន្ទុកទើបដឹងនិងស្រែកឆោឡោ។ចំពោះការខូចខាតផ្ទះនិងសម្ភារៈប្រើប្រាស់ ទ្រព្យសម្បត្តិ ក្នុងផ្ទះឆេះអស់ទាំងស្រុង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ