ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកា​សបើកយុទ្ធនាការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ដល់​កុមារ ចាប់ពី​អាយុ ៦ឆ្នាំ ដល់អាក្រោម ១២ឆ្នាំ នៅភូមិសា​ស្រ្តខេត្តតាកែវ
Sat,18 September 2021 (Time 03:17 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 104នាក់)

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ​បាល​ខេត្តតាកែវ រួមជាមួយ អភិបាលរងខេត្ត មន្ត្រីរាជ​ការពាក់ព័ន្ធ និងកងកម្លាំងទាំងបី បានអញ្ជើញ​ចូលរួម​បើកយុទ្ធនាការចាក់វ៉ា​ក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ០៦ឆ្នាំ ដល់អាយុ​ក្រោម ១២ឆ្នាំ ដើម្បីចូលរួមទប់​ស្កាត់ និងបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ ដែលកំពុង​រាតត្បាតជាសកល ។

មានប្រសាសន៍នៅក្នុងពិធីបើ​កយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្ត បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បានយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗកុមារ ដែល​មានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំ ដោ​យបានដាក់ចេញយុទ្ធនាការ​ជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំ​ងប្រទេស ដែលសម្ដេចបានខិ​តខំខ្នះខ្នែ​ងស្វែងរកវ៉ា​ក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារជីវិតប្រ​ជាជននៅទូទាំងប្រទេសក៏ដូចជានៅក្នុង​ខេត្តតាកែវ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានេះដែរ ឯ​កឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំ​ពាវនាវដល់ អាណាព្យាបាល របស់កុមារ​ដែល​ត្រូវចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជា​មួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសា​របញ្ចាក់​អត្តសញ្ញាណ ដើម្បីធា​នា អះអាង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ