ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បញ្ជូនខ្លួន​ជនសង្ស័យចំនួន៣នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូ​រ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន
Sat,18 September 2021 (Time 02:41 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 103នាក់)

ខេត្តបន្ទាយមានជ័យ៖ជន​សង្ស័យ​ប្រុស ស្រីចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធករណីញដូ​រ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំងជំនាញ ការិយាល័យប្រឆាំង​គ្រឿងញៀន នៃស្នង​ការដ្ឋានន​គរបាល​ខេត្តប​ន្ទាយមានជ័យ និងកម្លាំងអ​ធិការដ្ឋានន​គរបា​លក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវ​រសេនីយ៍​ឯកធិន ស៊ិនដេត ស្នងការរ​ង ទទួលផែនការងារ ប្រ​ឆាំង​គ្រឿងញៀន ចាប់ឃាត់ខ្លួនកាលពី​វេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២​០២១ នៅចំណុចបន្ទប់​ជួល០១កន្លែង ស្ថិតនៅភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ការចុះប្រតិបត្តិកា​របង្រ្កាបមុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​អនុវត្តតា​មបទបញ្ជា​យ៉ាងម៉ាត់​របស់លោក ឧត្តមសេ​នីយ៍ទោ សិទ្ធិ  ឡោះ ស្នង​ការនគរបាលខេត្តបន្ទាយមា​នជ័យ និង​ដោយមាន​ការសម្របសម្រួល ពីឯកឧត្តម កើត សុវណ្ណា​រ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បន្តថា ជនសង្ស័យទាំង០៣នាក់ ដែលត្រូវបានកម្លាំងនគរបាល​ឃាត់ខ្លួនរួម​មានៈ
១- ឈ្មោះ ចាន់ គីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
២- ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើ​កគីបខោអាវ(ជាប្តីប្រពន្ធ) មុខ​សញ្ញាជួញដូរ
៣ - ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ ​នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ​ប៉ែត មុខសញ្ញាប្រើប្រាស់។វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រា​មពណ៌សថ្លា​(សង្ស័យសារធាតុ​ញៀន​)ចំនួន០៣កូនថង់​តូច ទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹង​ទាំងសំ​បក, ថ្នាំប្រភេ​ទគ្រាប់ពណ៌​ក្រហមចំនួន​ចំនួន​៦០គ្រាប់, ដែកកេះ២, សំបកថង់មួយចំនួន និងបំពង់​បឺតមួយចំនួន។
បច្ចុប្បន្នជន​សង្ស័យទាំ​ង០៣នាក់ រួមទាំ​ងវត្ថុតាង នគរបាលការិ​យាល័យប្រឆាំងគ្រឿងញៀន បាន​រៀប​ចំសំណុំរឿងបញ្ជូ​នទៅសាលា​ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី​ចាត់​ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ