ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេប​ញ្ជាការរង នាយសេនាធិការ​ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើ​ញចុះត្រួត​ពិនិត្យការ​ងារបង្កបង្កើ​​នផល-ចិញ្ចឹមសត្វ
Sat,18 September 2021 (Time 02:00 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 143នាក់)

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជា​ការរង​នាយ​សេនាធិការ កងពលតូចថ្មើ​រជើ​ងលេខ៥១ បានអញ្ជើ​ញចុះត្រួតពិនិត្យ​ការងារបង្កបង្កើ​នផល-ចិញ្ចឹមសត្វ តាមអង្គភាពចំណុះ​នៅទីបញ្ជាការកងពល។

ក្នុងនោះដែរឧត្តមសេនីយ៍ មេបញ្ជា​ការរងនាយសេនាធិការ កងពលថ្មើរជើងលេខ៥១ ក៏បាន​កោតសសើ​រដល់អង្គភាពទាំង​អស់ ដែលបានបានខិត​ខំប្រឹងប្រែង​អស់កម្លាំងកា​យចិត្តអ​នុវត្តតាម​ផែនកា​របង្កបង្កើ​នផល របស់ថ្នាក់លើទាំង​ដែល​កម្លាំងមួ​យផ្នែក​ជាប់បំពេញភារកិច្ចនៅជួមុខ ចូលរួម​ទប់ស្កាត់​ពលករឆ្លងដែនខុសច្បាប់នៅតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ ហើ​យកម្លាំង​នៅក្នុង​អង្គភាព​នៅតែបន្ត​ការងារបង្កបង្កើ​នផល ដើ​ម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំរបស់យោធិន គ្រួសារ​យោធិនក្នុងអង្គភាព​បានយ៉ាងល្អប្រសើ​រ។

ទន្ទឹមនឹងនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការរងនាយសេនាធិការ ក៏បានដាក់​បទបញ្ជាដល់​មេបញ្ជាការ តាមបណ្តា​កងឯកភាពទាំងអស់ចំណុះ កងពល អោយបន្តពង្រឹងប​ន្ថែមទៀតចំពោះ​ការងារបង្កបង្កើ​ន-ចិញ្ចឹមសត្វទៅតាម​ដំណាក់កាលនិមួយៗ ទាំងដំណាំដើម ដំណាំគុម្ព និងដំណាំ​យុទ្ធសា​ស្ត្រយូរអង្វែងផ្សេងៗ ដែលជាតម្រូវការលក់ទីផ្សារ ក៏ដូចជាការធានាដល់​ការបរិភោគប្រចាំ​ថ្ងៃយោធិនគ្រួសា​រយោធិននៅក្នុងអង្គភាពបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ