ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនមន្ត្រីនគរបាល៤១នាក់ ​ទៅរៀនពីវិធីយកសំណាក យកចំណេះ​មក​អនុវត្តក្នុង​អង្គភាព
Fri,17 September 2021 (Time 06:05 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 127នាក់)

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្នងការនគរបាល​ខេត្តបន្ទាយ​មានជ័យ បានបញ្ជូន​មន្ត្រីនគរបាល​ទាំង៩ស្រុក ក្រុង វ​រសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុង​មួយ​អង្គភាពចំនួន៣នាក់ និងការិយាល័យជំនាញចំណុះស្នង​ការដ្ឋានចំនួន២នាក់សរុប៤​១នាក់ទៅ​រៀន​ពីវិធីយកសំ​ណាក ដើម្បីងាយស្រួ​លក្នុងការយកសំណាកពិនិត្យរកកូវីដ.១៩ តាមរយៈកា​រធ្វើតេ​ស្តរ​ហ័ស និងរបៀប​នៃការស្លៀក ពាក់ ខោ អាវ ភី ភី អ៊ី តាមបណ្តាអង្គភាព អធិការដ្ឋាន​នគរបា​ល វរសេនាតូចនិ​ងការិយាល័​យចំណុះ។

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគរបាល​ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័​ត៌​មានឲ្យដឹងថា លោកបា​នចាត់តាំងមន្ត្រីនគរ​បាលក្រោមឱវាទ ក្នុង១អង្គភាព​ចំនួន៣នាក់ និងមន្ត្រី​នគរ​បាលកា​រិយាល័យបុគ្គលិកចំនួន២នាក់ សរុចំនួន៤១នាក់ ទៅរៀ​នពីវិធីយក​សំណាកពិនិត្យរក​វីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរ​ហ័សនិងរបៀបនៃការស្លៀក ពាក់ ខោ អាវ ភី ភី អ៊ី ជាមួយមន្ត្រី​សុខាភិបាល ស្រុក ក្រុង។

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នគរបាលទាំង៤១នា​ក់នោះរៀន​មានពី​របៀប​គឺរបៀប​នៃការស្លៀកពាក់ ខោ និង អាវភី ភី អ៊ី និងរបៀបនៃ​កា​រត្បាល់ច្រមុះ បំពង់.ក គឺរៀន​និង​អនុវត្តជា​ក់ស្តែងផ្ទាល់ជា​មួយមន្ត្រីសុខាភិបាល ស្រុក ក្រុង ដែលពួក​គាត់ប្រចាំ​ការនៅ​តាមម​ណ្ឌល​ធ្វើចត្តា​ឡីស័ក ហើយការរៀននេះ​មិនកំណត់ពីពេល​វេលានោះឡើយ និយាយរួមគឺមួយ​ចេះក្រោយ​ពីទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ប្រើប្រាស់បានហើយនោះ គឺយកចំណោះ​ដឹងនោះមក​អនុវត្តផ្ទា​ល់​នៅតាមអង្គភាពរៀងៗខ្លួនតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ