ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមអ​ភិបាលខេត្តតាកែវ អញ្ជើញដាំកូ​នឈើនៅ​សួនច្បា​រសម្ដេច​វិបុលបញ្ញា សុខអាន ក្នុង​ក្រុ​ងដូន​កែវ
Fri,17 September 2021 (Time 05:09 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 102នាក់)

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ​អភិបាល​ខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួមដាំកូនឈើ​ទាល នៅសួ​នច្បារសម្ដេចវិបុលបញ្ញា សុខអាន ស្ថិតនៅភូមិឡូរី សង្កាត់រ​កា​ក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសដាំកូនឈើនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាព​លរដ្ឋក្នុង​ខេត្កតា​កែវ ចូលរួមថែរក្សាបរិស្ថាន និង​ដាំដើមឈើឱ្យបានគ្រប់ៗគ្នា ត្រូវចេះស្រឡាញ់ និងអភិ​រក្សធនធានធម្មជាតិ ព្រៃឈើ សម្រាប់មនុស្សជាតិគ្រប់ជំនាន់។បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ​ដល់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយ​ខណ្ឌរ​ដ្ឋបា​លព្រៃ​ឈើតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចូលរួមដាំកូនឈើឱ្យបានបន្ថែមទៀត ដើម្បីបង្កើ​តបរិស្ថានបៃតងក្នុងក្រុងដូនកែវ សម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។

ដោយឡែកបើតាមការបញ្ជាក់ពី លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃតាកែវ បានឱ្យដឹងថា កន្លងមកមន្រ្តីជំ​នាញនាយខណ្ឌរដ្ឋបាលព្រៃឈើ បា​នសហការជាមួយអាជ្ញាធរមូលដ្ឋាន តែងតែ​ចុះដាំ​ដុះកូនឈើ ជាច្រើនប្រភេទនៅតាមដងផ្លូវ និងសួនច្បារមួយចំនួនក្នុងក្រុងដូនកែវ ដើម្បីជួ​យកែលម្អរ​សោភណ្ឌភាពទីក្រុងឱ្យក្លាយជាទីក្រុងមានពណ៌បៃតង ប៉ុន្តែដើមឈើ គឺមានសារៈប្រ​យោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តនានា ដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ