ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តប៉ៃលិន បើកយុទ្ធនា​ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ជូនដល់​កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់អា​យុក្រោម ១២ឆ្នាំចំនួន៤ទីតាំង
Fri,17 September 2021 (Time 05:32 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 124នាក់)

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំ​ណាង​រាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរា​ជការ​ជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារ អាយុចា​ប់ពី០៦​ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រប៉ៃ​លិនដែលមានទី​តាំងសម្រាប់ការផ្ដល់​វ៉ាក់សាំង​នៅបរិ​វេណមន្ទីរពេទ្យបង្អែក​ខេត្តប៉ៃលិន មណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាព ផ្សារព្រំ និងមណ្ឌល​សុខភាព ភ្នំព្រាល ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់​ប្រមុខរា​ជរដ្ឋាភិ​បាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះ​វីរុសបំលែ​ងថ្មីដែ​លហៅថាដែ​លតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះ​រាជាណាចក្រកម្ពុជា និងការបញ្ឈប់​ការឆ្លងរីករាលដាលក្នុង​សហគមន៍សម្ដេចអគ្គម​ហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ ការចាក់វ៉ាក់សាំងជូនដល់ កូនៗ ចៅៗ ដែលមា​នអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ។

ក្នុងឱកាសនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ ប្អូនៗកុមារ សំដែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរ​កវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភា​គី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជា​ មានលទ្ធភាព​ផ្តល់វ៉ា​ក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះថា ដំណើរការនៃ​ការចាក់វ៉ាក់សាំង​បានល្អសម្រាប់​ប្រទេសកម្ពុជា​គឺមាន​យន្តការ​៥ធំៗក្នុងនោះទីមួយគឺ ​អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣មានធន​ធាន​ថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ដោយមា​នការចូលរួម​យ៉ាងសកម្មពីប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ