ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលក្រុង​ប៉ោ​យប៉ែត ​នាំយក​ទេ​យ្យទាន ទេយ្យវត្ថុ និង​បច្ច័យមួយ​ចំនួន របស់ឯកឧត្តម​នា​យ​ឧត្តម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី ​កែ គឺមយ៉ាន ​និងលោ​កជំទា​វ ប្រគេន​ដល់ព្រះស​ង្ឃចំ​នួន​២​១វត្ត នៅក្រុង​ភូមិ​សាស្ត្រក្រុងប៉ោយប៉ែតទាំ​ងមូល
Fri,17 September 2021 (Time 04:25 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 106នាក់)

ខេត្តបន្ទាយមានជ័យ៖នៅរសៀ​លថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២១នេះ​ រដ្ឋបាល​ក្រុងប៉ោយប៉ែត ដឹកនាំ​ដោ​យ​លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង​ប៉ោយប៉ែត បាន​នាំយក ទេ​យ្យទាន ទេ​យ្យវត្ថុ និង​បច្ច័យមួ​យចំនួន របស់ឯកឧត្តមនាយឧត្តម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន សមា​ជិកគណ:ឣចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុ​មការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកជំទាវឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសា​សនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ប្រ​គេន​ដល់​ព្រះ​សង្ឃ​ទូរទាំងក្រុងប៉ោយប៉ែត ក្នុងឱកា​សបុណ្យកាន់បិណ្ឌនាថ្ងៃខាងមុខនេះ​។

សូមជំរាបផង​ដែរថា នៅក្រុង​ប៉ោយប៉ែត មានចំនួន​៣​សង្កាត់ រួម​មាន សង្កាត់ប៉ោយប៉ែត សង្កាត់​ផ្សារ​កណ្តាល និងសង្កាត់​និមិត្ត ​ដោយមា​នវត្តអារាមសរុប​ចំនួន២​១វត្ត និងព្រះសង្ឃចំនួន​៤២៦អង្គ។

ទេ​យ្យទាន ទេ​យ្យវត្ថុ ដែលត្រូវ​បានរដ្ឋបាលក្រុង​ប៉ោយប៉ែត ដឹកជញ្ជូន​យក​ទៅប្រគេនដល់​ព្រះ​សង្ឃ​នៅតាមវត្តចំនួន​២១វត្ត នៅទូរទាំ​ងក្រុងប៉ោយប៉ែតនៅរសៀល​នេះ​ក្នុង​មួយ​វត្តៗទទួលបាន​ អង្ករ , មី , ត្រី ខ , ទឹកបរិសុទ្ធវីតាល , ទឹកក្រូច , ទឹក ស៊ីអ៊ីវ , ទឹក ត្រី ,ម៉ាស់ ​និងថវិការមួយចំនួនផងដែរ។

នាឱកាសនោះដែរលោក គាត ហ៊ុល អភិបាលក្រុង បានថ្លែងអគុណ​ចំពោះ​ឯកឧត្តម នាយឧត្តម​សេ​នីយ៍ ឧបនា​យករដ្ឋមន្ត្រី កែ គឺមយ៉ាន និង​លោកជំ​ទាវឧកញ៉ា ហេមចិត្តា ឣគ្គម​ហា​ឧ​បាសិកា​ពុទ្ធសា​សនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ​ដែលតែ​ង​តែ​យកចិត្តទុក​ដាក់ និ​ងគិតគួ​រពី​សុខទុ​កប្រជា​ពលរដ្ឋ ទូទាំង​ខេត្ត​បន្ទាយ​មានជ័យ ​ពិសេ​ស​ព្រះ​សង្ឃ ​ជាស្តែង​នៅថ្ងៃ​នេះឯ​ក​ឧត្តម និង​លោក​ជំ​ទាវ​​ បានផ្តល់​ទេ​យ្យ​ទាន ទេ​យ្យវត្ថុ ​និង​បច្ច័យ​មួ​​យ​ចំនួន ​ដល់​វត្ត​អា​រាម​ នៅក្នុងភូ​មិសា​ស្ត្រខេត្តបន្ទាយ​មានជ័យទាំ​ងមូល​ ក្នុងឱកា​សបុណ្យកា​ន់បិណ្ឌនាថ្ងៃខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ