ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន និងលោកជំទាវនាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃទូរទាំងខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌនាថ្ងៃខាងមុខ
Fri,17 September 2021 (Time 12:34 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 125នាក់)

ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន សមាជិកគណ:ឣចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃទូរទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌនាថ្ងៃខាងមុខ។ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តសុិនសូន្នារាម (វត្តចំណោម)។


ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន បានមានប្រសាសន៍ថា៖ពិធីបុយ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន បានបន្តថា៖ការធ្វើបុណ្យកាន់បិណ្ឌនេះដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន ពី​របប​ណា​និគម​ និង​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុលពត ហើយ​ជាពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។


ទន្ទឹមនឹងនោះឯកឧត្តម​ ក៏បានអំពាវនាវបន្ថែម​ ទៅដល់ព្រះសង្ឃគ្រប់គ្រប់ទីវត្តអារាម​ សូមចូលរួមបន្តផ្សព្វផ្សាយនូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល​ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតាមរយៈវិធានការ"៣ការពារ​ ៣កុំ​"​ និងចូលរួមការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។

សម្រាប់ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ២៥៨វត្ត ដោយក្នុង១វត្តទទួលបាន ឣង្ករ២០០គីឡូក្រាម,មី១០កេស, ត្រីខ២កេស,ទឹកក្រូច៥កេស,ទឹកសុទ្ធ១០កេស,តែ៥កញ្ចប់,ស្កសរ១០គីឡូក្រាម,ទឹកសុីអុីវ១០យួរ,ទឹកត្រី១០យួរ និងបច្ច័យ១.០០០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ