ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាល​រង​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ កែសម្រួល​និយមន័យ ននៃនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ
Fri,17 September 2021 (Time 11:53 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 87នាក់)

ខេត្តកណ្តាល៖លោក គីម រិទ្ធី អភិបាល​រង​ខេត្ត​កណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ កែសម្រួល​និយមន័យ នៃនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ នៃ​ខេត្ត​កណ្តាល។

ពិធីនេះក៏មាន​ការអញ្ជើញចូលរួម​ពី​ លោកនាយករដ្ឋបាលសាលាខេត្ត អជ្ជាធរស្រុក នាយករដ្ឋបាលស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ផងដែរ ។

នាឱកាសនោះដែរលោក គីម រិទ្ធី អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា ការ​ប្រជុំពិភាក្សា​លើការកែសម្រួល​និយមន័យនៃនិមិត្តសញ្ញា​សម្រាប់រដ្ឋបាលស្រុកកៀនស្វាយ ដើម្បី​កំណត់យករូបនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកកៀនស្វាយ ក្នុង​ខេត្ត​កណ្តាល ដើម្បី​ដាក់ជូន​ឯកឧត្តម​អភិបាល ខេត្ត​​សម្រេច មុននឹង​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ ។

អភិបាលរងខេត្ត បន្តថា រូបនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ ត្រូវបានរចនាមានរាងមូល ផ្ទៃពណ៌ស ដែលស្នូលកណ្ដាលមានរូបសំណាក់លោកតាព្រហ្មឈរប្រកបដោយភាពអង់អាច ក្លាហាន ដៃខាងស្ដាំកាន់ដំបងឈើខ្មៅ ឈរលើជើងទម្រមាន ១ថ្នាក់ តម្កល់លើផ្ទៃពណ៌បៃតង នៅផ្នែកខាងក្រោយចំកណ្ដាលមានផ្លូវក្រោលកៅស៊ូ វាលស្រែក្រឡាចត្រង្គនៅអមសងខាង ផ្នែកខាងឆ្វេងមានរូបកំពង់ផែ និងផ្នែកខាងស្ដាំមានរូបកប៉ាល់ដឹកទំនិញ លើដងទន្លេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ