ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាល​ខេត្តប៉ៃ​លិន និងអ្នក​តំណា​ងរាស្ត្រ ដឹកនាំក្រុម​ការ​ងាររដ្ឋបា​លខេត្ត និង​មន្ទីរអប់​រំ​ យុវជន និង​កី​ឡាខេត្ត មន្ទីរសុ​ខា​ភិបា​លខេត្ត បន្តបើ​កដំ​ណើរកា​រសាលារៀន​ និ​ងពិនិត្យដំ​ណើរការបង្រៀន និ​ងរៀន​រ​បស់​លោកគ្រូ~អ្នកគ្រូ ​និងសិ​ស្សានុសិ​ស្ស
Thu,16 September 2021 (Time 08:16 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 90នាក់)

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ ​ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំ​ណាងរាស្រ្ត ​មណ្ឌលប៉ៃលិន អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត យុវជនស​ហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ បន្តចុះបើកសាលារៀន និងពិនិត្យ​ដំណើរការ​បង្រៀន និងរៀនរបស់សិ​ស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក៏ដូចជាបា​នសំណេះ​សំណេះប្អូនៗ កុមារា កុមារី លោកគ្រូ អ្នកគ្រូ ដែលស្ថិតក្នុងក្រុងប៉ៃលិន មានសាលាបឋមសិក្សា អូរតា​ពុក,សាលាបឋមសិក្សា អូរតាវ៉ៅ ,សាលាបឋមសិក្សា ក្រចាប់ និងសាលាបឋមសិក្សា ទួលល្វា ,រីឯ មត្តេយ្យសិក្សា​ធនធានសាលាក្រៅ ,សាលាបឋមសិក្សា ហ៊ុន សែន សាលាក្រៅ ,អនុវិទ្យាល័យ ភ្នំកុយ ដែលស្ថិតក្នុងស្រុកសាលាក្រៅ ។

លោកជំទាវ បាន ស្រីមុំ​ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖លោកគ្រូ អ្នកគ្រូ ត្រូវយ​កចិត្ត​ទុកដាក់ មើលការខុសត្រូវ ​លើសិស្សានុសិស្សទាំងអ​ស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាង​ណាកុំឱ្យ​សាលារៀន​ដែលបើកបង្រៀន​ហើយ ត្រូវបិទវិញម្តងទៀត ដោយសារ​ការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវ​ត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និង ធ្វើតាមការណែនាំនា​នារបស់ក្រសួង​សុខាភិបាល គឺលាង​ដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេង​ជួបជុំគ្នានោះឡើយ ។លោកជំទាវបានបន្តថា មិនត្រូវឱ្យអ្នកគ្រប់គ្រងសាលា កាត់ថវិកាពី​លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារ:សាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ ទងទៅខាង​រដ្ឋបាល ខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេលវេលា ។

នាឱកាស​នោះដែរលោកជំទាវ បានអំពាវដល់មាតាបិតា ឬអាណាព្យាបាល សូមនាំកូនៗ ទៅចាក់វ៉ាក់​សាំ​ងនៅថ្ងៃស្អែក ទី១៧ ខែកញ្ញា នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេ​ត្តបាន​ជំរាប​ជូន ដូចជា មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មណ្ឌលសុខភាព ផ្សារព្រំ,មណ្ឌលសុខភាពភ្នំស្ពង់ និងម​ណ្ឌលសុខភាព ភ្នំព្រាល ចាប់ពីម៉ោង ៨ ព្រឹកតទៅ។

បើតាមការបញ្ជាក់របស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា​ខេត្តប៉ៃលិន​បានអោយ​ដឹងថា៖ ការបើកដំណើរការបង្រៀននិងរៀនតាមបណ្តុំសម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ​មានសាលា​រៀនសរុបចំនួន៤៣សាលា ក្នុងនោះសាលារដ្ឋចំនួន៩៤សាលា ក្នុងនោះមានពីប​ឋមដល់​អនុវិទ្យាល័យដែលមានសិស្សសរុបចំនួន៦,៦៧១នាក់ ហើយក្នុងមួយថ្នាក់យើងបង្រៀនតែចំនួន ១៥នាក់ ទៅ​២០នាក់យ៉ាងច្រើន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ