ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អ្ន​កស្លាប់​ដោយ​ជំងឺកូវីដ​១៩​ សម្រាប់ខេត្ត​បន្ទាយ​មានជ័យ គិត​ចាប់​ពីថ្ងៃ​ទី១០​ ខែសីហា​ មកដល់ ថ្ងៃ​ទី​១៦ កញ្ញា​នេះ មានចំនួន​៧នា​ក់​ សរុប​កើនឡើង​ចំនួន​១៥៧​នាក់
Thu,16 September 2021 (Time 02:58 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 88នាក់)

ខេត្តបន្ទាយមានជ័យ៖ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នក​ស្លាប់ដោ​យសារជម្ងឺកូវីដ១៩ ចំនួន៧នាក់ សរុបអ្ន​កស្លាប់កើនមា​នចំនួន១៥៧នាក់ហើយ ក្នុងនោះ​ជនជាតិខ្មែរចំនួន១៥១នា​ក់ ជនជាតិឥណ្ឌូនេស៊ី៣នាក់ ជនជាតិថៃ ៣នាក់ផងដែរ។នេះបើយោងតាម ការបញ្ជាក់ពីលោក អាចារ្យ ប្រាក់ សុភ័ត អ​នុប្រធាន​មន្ទីរធម្មការ និងកិច្ចកា​រសាសនា​ខេត្តបន្ទាយ​មានជ័យ​។

លោក អាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់ថា អ្នកស្លាប់ទាំ​ង៧នាក់នេះរួមមាន​៖
១-ឈ្មោះ ឡុង សារឹម ភេទប្រុស អាយុ៧​៣ឆ្នាំ រស់នៅភូមិបឹងរ ឃុំភ្នំតូច ស្រុកមង្គលបូរី
២-​ឈ្មោះ សី រ៉ាក់ ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
៣-​ឈ្មោះ គួយ អ៊ួច ភេទស្រី អាយុ៦០ រស់នៅភូមិ​កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័​ណ
៤-​ឈ្មោះ មាស រឿង ភេទស្រី ​អាយុ៦៤ឆ្នាំ រស់នៅភូមិប្រឡាយ​លួងលើ ឃុំឬស្សីក្រោក ស្រុក​មង្គល​បូរី
៥-​ឈ្មោះ មា​ន យឹមឡាយ ​ភេទស្រី អាយុ៦៦ឆ្នាំ រស់​នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ
៦-ឈ្មោះយឹម ប៊ុនថន ភេទប្រុស អាយុ៧១ឆ្នាំ​ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ
៧-ឈ្មោះ ឃុត ឡាយ ភេទស្រី អាយុ៨៤ឆ្នាំ រស់នៅភូមិកំព្រីង ឃុំភ្នៀត ក្រុងសិរីសោភ័ណ។

លោកអាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់ទៀតថា សពអ្នក​កើត​ជម្ងឺកូវីដ១៩ទាំង៧នាក់នេះ ត្រូវ​បា​នលោកអា​ចារ្យខេត្ត ធ្វើកា​របូជារួចរាល់អ​ស់ហើយ។លោកអាចារ្យ ប្រាក់សុភ័ត បានប្រាប់អ្នកយកព័ត៌មានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ​ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បាន​អនុញ្ញា​តឲ្យរៀបចំ​បូជាសពទៅ​តាមលក្ខណៈបច្ចេក​ទេស នៃការណែនាំរបស់ក្រសួងសុខាភិបាល និង​ការកំណត់​របស់រដ្ឋ យក​ទៅបូជា​ដោយធ្វើកា​រតម្កល់ធ្វើបុណ្យស​ពតាមប្រពៃណី នៅភ្នំបាក់ សង្កា​ត់ទឹកថ្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមា​នជ័យ តែម្តងក្នុង​នោះ​ក៏មានព្រះសង្ឃ និមន្តបង្សុ​គោល​ឲ្យផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ