ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ស្ថានភាពជំ​នន់ទឹក​ភ្លៀង ចាប់ផ្តើមជន់លិចនៅក្នុង​ឃុំចំនួន៣ នៅក្នុងស្រុក​មង្គលបូរី ខេត្តបន្ទាយ​មាន​ជ័យ
Thu,16 September 2021 (Time 02:22 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 93នាក់)

ខេត្តបន្ទាយមានជ័យ៖ឃុំចំនួន៣ក្នុងស្រុក​មង្គលបូរីរួមមាន៖ឃុំសឿ ,ឃុំចំណោម និងឃុំរហាត់ទឹក នៅថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២១ ទទួ​លរងគ្រោះ​ដោយជំ​នន់ទឹកភ្លៀង បណ្តាល​អោយ​ប៉ះពាល់ដ​ល់​ជីវភាពការស់​នៅ​ប្រចាំ​ថ្ងៃ និងខូច​ខាតផ្លូវគម​នាគ​មន៍ មួយចំនួន​ផ​ងដែរ។

សូមបញ្ជាក់ថា ក្នុងខេត្តបន្ទា​យមានជ័យ តំប​ន់វាល​ទំនាបមួយចំ​នួន កំពុងរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ​ក្នុង​នោះផងដែ​រអាជ្ញាធ​រមូល​ដ្ឋាន និង​កង​កម្លាំង​ចម្រុះ បានត្រៀ​មអន្តរាគ​មន៍ ចុះជួយសង្រ្គោះប្រជាពល​រដ្ឋ ២៤ម៉ោង២៤ម៉ោង។

លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងព​លតូចថ្មើរ​ជើងលេខ៥១ បានគូសប​ញ្ជាក់ថា កង​កម្លាំងអន្ត​រាគ​មន៍ របស់​កងពល បានត្រៀម​លក្ខណះ​ប្រុងប្រៀប​រួច​ជាស្រេច​ក្នុងការជួយ​អន្តរាគមន៍​សង្រ្គោះ​ប្រជាព​លរដ្ឋអោយ​បាន​ទាន់​ពេលវេលា តា​មសំណូមព​រ​អាជ្ញាធ​រមូលដ្ឋាន​មូលដ្ឋាន ដើម្បីសុ​ខសុវត្ថិភា​ពប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ដែរថា ទោះ​បីកម្លាំង​មួយ​ចំនួន កំពុង​បំពេញប្រតិបត្តិការ នៅ​តាម​បន្ទាត់ព្រំ​ដែន និងចុះ​យុទ្ធនាកា​​រចាក់វ៉ាក់​សាំងបង្ការ​ ជំងឺកូវីដ១៩ ដូសទី២ ជូន​ប្រជាព​លរដ្ឋ​ដែល​នៅសេ​សសល់ ​ដើម្បីបិ​ទបញ្ច​ប់យុទ្ធនាការក៏​ដោយ ក៏កម្លាំ​ងដែល​ត្រៀមអន្តរាគ​មន៍ក្នុងទីតាំង គឺ​បាន​ត្រៀម​២៤លើ២​៤ម៉ោង គ្រប់​បណ្តា​គោ​លដៅឈរជើង សម្រាប់​ជួយ​សង្រ្គោះ ប្រជាព​លរដ្ឋរង​គ្រោះ​ដោយគ្រោះមហន្តរា​យធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លើ​យតបទៅនឹង​សំណូមពរពី​អាជ្ញាធរ​ក្នុងមូ​លដ្ឋាន បានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ