ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ទី​ធ្លា​មណ្ឌល​ចត្តាឡីស័ក ​សា​លាបឋមសិក្សាថ្មពួក និង​មណ្ឌលកា​២​២២២​ រងការលិ​ចលុង ដោយសា​រភ្លៀង​ធ្លាក់​ជាប់ៗគ្នា បង្កជាជំនន់
Thu,16 September 2021 (Time 12:55 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 132នាក់)

ខេត្តបន្ទាយមានជ័យ៖ដោយសារ​មាន​ភ្លៀង​ធ្លាប់​ជាបន្តរបន្ទាប់​ ដោយចាប់ពី​ថ្ងៃទី១៤.១៥.ខែកញ្ញា ឆ្នាំ២០២១ បានធ្វើឲ្យទឹ​ក​ហូរចេ​ញពីក​សិណប្រាសាទ​បន្ទាយឆ្មា បង្កជា​ជំនន់​ទឹកភ្លៀង​ ជាហេតុ​ធ្វើ​ឲ្យជន់លិច នៅទីធ្លារ​សាលា ម​ណ្ឌលកា២២២២ តែនៅ​ជើង​ភ្នំដង​​រ៉ែកទៅ​ ជាទឹក​ស្រកវិញ។

លោកម៉ៅ ស៊ី ប្រធានសហកមន៍ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា ក្រោយភ្លៀង​ជាបន្ត​បន្ទាប់ពីល្ងា​ចដល់យប់ ស្ថានភាពទឹកនៅកសិណប្រាសាទបន្ទាយឆ្មារ ពេញប្រៀបហើយហូរចេញ​កាត់ថ្នល់ នៅចំណុចខ្លះចំណែកអាងជើងគ្រុសឯណោះវិញ ដែលជារមណីយដ្ឋាន ទេសចរណ៍ពាក់​កណ្តាលធម្មជាតិទទួលទឹកស្រុង ចុះពីខ្ពង់រាប និងជើងជួរភ្នំដងរែក ទោះបីជាទឹកហក់ឡើង ក៏ទឹក​នៅមិនទាន់ហូរ​លើខ្នងប្រឡាយ និងផ្លូវនៅជិតនោះដែរ ។

ចំណែកលោក យង់ យឺន អភិបាលរងស្រុកថ្មពួកបានឲ្យដឹងថា ភ្លៀង១មេដូចបាក់​មេឃបានបង្កឲ្យ​លិចទីធ្លាមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាថ្មពួក និងលិច ចូលក្នុងអគារ២ខ្នង តែសំណាងល្អ ពលក​រចេ​ញអស់។

លោកវរសេនីយ៍ ម៉ក់ សុង អតីតមេបញ្ជាការ ផ្នែកសឹករងស្រុកថ្មពួកបាននិយាយថា មជ្ឈមណ្ឌល​អភិវឌ្ឍន៍ អតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ឬគេនិយម ហៅថា ដី២២២២ នារដូវវស្សានេះ បាន​រងគ្រោះដោយជំនន់ទឹកភ្លៀងលិច៤លើក មកហើយគឺលិច ចំណុចផ្លូវខ្លះ តែទីធ្លាផ្ទះសាលាប៉ុស្តិ៍ សុខភាព និងចម្ការ ច្បារដំណាំ គឺលិចទាំងអស់ ។ហេតុនេះ អតីតយុទ្ធជន ស្នើសុំថ្នាក់លើ និង​អ្នកជំនាញ ជួយសិក្សា និងដោះស្រាយបញ្ហានេះផង។
លោក គឹង វណ្ណ : អភិបាលរងខេត្តបន្ទាយមាជ័យ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋាន ស្រុក ថ្មពួកឲ្យដឹងដែរថា លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំណុច​ជើងភ្នំដងរ៉ែក ឃុំបន្ទាយឆ្មារ ចំណុចឣូរកំបុត ឃុំគោករមៀត និងចំណុចឣាងទឹកតាឆាយ ឃុំគំរូ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ ពោលគឺបន្ទាប់ពីស្ថានភាពទឹកបានហក់​ឡើង​ខ្លាំង នៅ៣ថ្ងៃមក​នេះ។

លោកឲ្យដឹងថា ឥឡូវនេះទឹកបានស្រកចុះជាបណ្តើរៗ នៅប៉ែកខាងលើ ដោយសារពុំមានភ្លៀងថ្មី​ប៉ុន្តែទឹកបានស្រុងមកខាងក្រោម នៅឃុំថ្មពួក ស្រុកថ្មពួក។ក្នុងនោះស្ថានភាពទឹកកំពុងហូរជន់ហៀរ ខ្ជាក់ពីពោះស្ទឹងបណ្តាលឲ្យលិចផ្លូវ២កន្លែង និ​ងហូរច្រោះ​ដីគល់ស្ពានបាឡេចាស់មួយ នៅលើ​ផ្លូវ​ស្រែភ្ជាប់ ពីថ្មពួកទៅភ្នំព្រះ។លោកបានបញ្ជា​ក់ឲ្យដឹងបន្តទៀតថា ក្រុមការងារបានប្រើការ៉ុងច្រកដី ទប់​កាយទប់ទឹកឣាចគ្រប់គ្រង ស្ថានការបាន ដោយមិនមានគ្រោះថ្នាក់មនុស្ស សត្វ ផលដំណាំ និង បង្កការខូចខាតធំដុំ នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ