ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ដា​ក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងកា​រទប់​ស្កាត់ប​ទល្មើស​ផ្សេងៗ នៅក្នុងភូមិសាស្ត្របន្ទាយមានជ័យ
Wed,15 September 2021 (Time 02:26 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 112នាក់)

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំប្រចាំ ខែកញ្ញា ឆ្នាំ២០២១ និងដាក់​ចេញនូវផែន​ការយុទ្ធសាស្ត្រ​ទិសដៅបន្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទាយមានជ័យ ​តាមប្រព័ន្ធ ZOOM ដោយមាន​ការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តម​សេនី​យ៍ វរៈសេនីយ៍ ស្នង​ការរង លោក​អធិការក្រុង ស្រុក ទាំង៩ និងលោកមេប​ញ្ជាការវរ:សេនា​តូចនគរបាលកា​រពារ​ព្រំដែន​គោក ទាំង៤ វរៈ៩១១-៨៩១- ៨០៧- ៨១៥ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នង​ការដ្ឋាននគ​របាលខេត្ត បានដាក់ចេ​ញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាល​គ្រប់ផ្នែក​ពាក់ព័ន្ធទាំង​អស់ ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ពិសេសគឺ
១-ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ
២-ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការ​យាមល្បាត
៣-ពង្រឹង​ការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព
៤-ពង្រឹងប្រ​សិទ្ឋភាពនិងសតិអារម្មណ៍របស់កងកម្លាំង
៥-បើកវគ្គបណ្តុះ​បណ្តាលវិជ្ជាជីវៈដល់កងកម្លាំង
៦-ធ្វើប័ណ្ណសរសើ​រ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ
៧-ការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត
៨-ត្រៀមកងកម្លាំង២៤/២៤ សម្រាប់ទ្រោលស​ភាពការណ៍ដែលអាចកើតមានឡើងដោយយថាហេតុ
៩-ពង្រើងសាមគ្គីភាព ឯកភាពផ្ទៃក្នុង

ក្នុងនោះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បាន​មានប្រសាសន៍ វាយ​តម្លៃលទ្ធផ​លការងារ បានលើ​កស​រសើ​រដល់​គ្រប់អង្គភាព​ទាំងអស់​ដែលបាន​ខិតខំប្រឹងប្រែង​អស់ពីកម្លាំងកា​យចិត្ត ដើម្បីបំពេញកា​រងាររបស់ខ្លួន​បានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការ​មួយចំនួន​ដែលមិន​ទា​ន់បានបំពេញ​ហើយ​តែមិន​ទាន់​បានល្អ និង​ទាន់ពេ​លវេលា លោកក៏​បានផ្ដល់​អនុសា​សន៍កែ​តម្រូវ ចែករំលែកប​ទពិ​សោធ​ន៍ ដើម្បីស្ថាបនា​ផងដែរ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដាំផ្ញើដល់ក​ងកម្លាំងទាំងអស់ ​ត្រូវអនុវ​ត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ កំឡុងពេលនេះត្រូវគ្រប់គ្រងឲ្យបាន​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងគ្រោះទឹក​ជំនន់ ហើយក៏កុំភ្លេច​អនុវត្តតាម​គោលការណ៍រ​បស់ក្រសួងសុខាភិបាល ពិសេស​ប្រមុខរា​ជ​រដ្ឋាភិបាលកម្ពុជា គឺ ៣កុំ និង៣ការពារ ​ឲ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ