ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាតឱ្យអ​នុព័ន្ធ​យោធាថ្មីស​ហរដ្ឋអាមេ​រិក ប្រចាំកម្ពុជា ចូល​ជួបស​ម្តែងការគួ​រសម នៅអគ្គបញ្ជាការដ្ឋាន
Wed,15 September 2021 (Time 01:56 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 121នាក់)

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២១ នាយឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេប​ញ្ជាការ នៃកង​យោធពលខេមរភូមិន្ទ បានអនុញ្ញា​តឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធ​យោធាថ្មីរ​បស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូល​ជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ លោ​កវរសេនីយ៍ឯក Thang Jacky Ly បានជម្រាប​ជូននាយឧត្តមសេនីយ៍ អគ្គមេ​បញ្ជាការ ពីគោល​បំណងនៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយទី១ ធ្វើការសិក្សា​ស្វែងយ​ល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ទី២ ធ្វើការយ៉ាង​ជិតស្និត​ជាមួយថ្នាក់​ដឹកនាំនៃក​ងយោធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចស​ហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​លើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហ​រដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៥០ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជានៅ​តែមានជំ​ហររក្សាកិច្ចស​ហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ​បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលថ្មីៗនេះ​បានជួយដ​ល់កម្ពុជាក្នុងកា​រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរ​យៈការផ្ដល់វ៉ាក់សាំង​ចំនួន ១លាន ៦សែនដូស រួមទាំ​ងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត។ ក្រៅពីនោះ សហរ​ដ្ឋអាមេរិក​នៅបានផ្ដល់​ជំនួយមនុ​ស្សធ​ម៌ដល់កម្ពុជា ដូចជា ការជួយសង្គ្រោះ​គ្រោះមហន្តរាយផ្សេងៗ ការជួយកសាងហេ​ដ្ឋារចនា​សម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។

នា​យឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើ​កឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហ​រដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវរុករ​កអដ្ឋិធា​តុកងទ័ពអា​មេរិកដែល​បាត់ខ្លួនក្នុង​សង្គ្រាម​នៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជា​ការហ្វឹកហ្វឺ​នឆ្មាំអង្គរ និងការកសា​ងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេស​កកម្មនៅអង្គការស​ហប្រជាជាតិ និងលំហរសមុទ្រផងដែរ។

នាយឧត្តម​សេនីយ៍ វង្ស ពិសេន បានមានជំនឿថា ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែ​បន្តទំ​នាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយ​ឈរលើ​គោលការណ៍​គោរពអធិបតេ​យ្យភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជា​នៅតែចាត់ទុក​សហរដ្ឋអាមេ​រិកជាមិត្តល្អរបស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ