ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តី​ពីល​ទ្ធផល​ នៃអនុវត្ត​ស​កម្មភាពកា​រងារទូទៅ និងកា​រប្រមូ​លចំ​ណូ​ល​មិនមែ​ន​សា​រពើពន្ធ រប​ស់មន្ទីរបរិស្ថានខេត្ត
Wed,15 September 2021 (Time 01:34 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 132នាក់)

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រ​ជុំស្តីពីពីលទ្ធផល នៃអនុវត្តស​កម្មភាពការងារទូទៅ និងការប្រមូល​ចំណូ​ល​មិ​នមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្តកំពង់ចាម និងផ្សព្វផ្សាយ​ខ្លឹមសារនៃ​ប្រកាសអន្ត​រក្រសួង​លេខ១០៧០ សហវ.ប្រក ស្តីពី​ការផ្តល់សេវាសាធារណៈ និងការពិន័យជា​ប្រាក់ដោ​យក្រសួង​បរិស្ថាន កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីជំនាញ​ពាក់ព័ន្ធទាំងអស់ ចូលរួម​សហការគ្នា ដើម្បី​ពង្រឹង​ការប្រមូលចំណូល​លើវិស័យបរិស្ថាន ឲ្យស្របទៅតា​មគោលការណ៍ណែនាំរបស់ក្រសួង ដើ​ម្បី​បានថវិកាអភិវឌ្ឍក្នុងខេត្ត​។

ក្នុងនោះឯកឧត្ដម អភិបាលខេត្ត បានចាត់ទុក​ថា វិស័យបរិស្ថាន បា​នចូល​រួម​យ៉ាងសកម្ម លើវិ​ស័យ​មុខងា​រអនុវត្តក្នុង​មូលដ្ឋានស្រុក ក្រុង បានយ៉ា​ងច្រើន នាពេ​លកន្លងមកនោះ។ប៉ុន្តែ មានចំណុ​ចខ្វះខាត​មួយចំនួន ដែ​លត្រូវស្នើសុំឱ្យមា​នការចូលរួម​សហការបន្ថែម ពីសំណាក់អភិបាល និង​ក្រុម​ប្រឹក្សា ក្រុង ស្រុក ដើម្បីឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈកា​រ និងសហវិមជ្ឈការ និង​ការធ្វើប្រតិភូ​កម្មមុខងារ របស់ក្រសួងម​កឱ្យរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្ត។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈសេវាសាធារណៈ និងវិភាគទាន របស់មន្ទីរ​បរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាស ដែលស្ថិតក្នុង​ដែនសមត្ថកិច្ច ថ្នាក់​រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទ​ទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួប​បញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពា​ក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារ​ណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេស ពី​ការបង់សេវា លើអាជីវកម្មរបស់ខ្លួន ជាដើម។ដូច្នេះ តាមរយៈ កិច្ចប្រ​ជុំនេះ នឹងបានជួយ​សម្របសម្រួល និងសហការ ដើម្បីមន្ទីរ​បរិស្ថានយើង បានអនុ​វត្តតួនាទី​ភារកិច្ចនេះ ឲ្យទទួល​បានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកា ជូនរដ្ឋបាលខេត្ត និងក្រសួង​បរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ