ខេត្តបន្ទាយមានជ័យ៖ដូចការគ្រោងទុកសាលារៀន ចំណេះទូទៅ សាលារដ្ឋ និងឯកជន នៅខេត្តបន្ទាយមានជ័យ បានបើកឲ្យដំណើរការរៀនឡើងវិញបានតែប្រមាណ៦២% តែដោយសារកូវីដ១៩ ពិសេសក្នុងក្រុងសិរីសោភ័ណ មិនអាចបើកឲ្យដំណើរបានទេ។លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោកបានចុះពិនិត្យ វាយតម្លៃនូវដំណើរការបង្រៀននៅសាលារៀនមួយចំនួននៅតាមស្រុក។លោកបន្តថា ការបើកសាលារៀនឡើងវិញនេះ គឺប្រព្រឹត្តទៅដោយរលូននិងអនុវត្ត បានល្អនូវវិធានការបង្ការការពារជម្ងឺកូវីដ .១៩ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលណែនាំ។ លោកឈូ ប៊ុនរឿង បន្តទៀតថា ក្នុងនាមលោកជាប្រធានមន្ទីរអប់រំ ក៏ដូចរដ្ឋបាលខេត្ត ដែលបានក្រើនរំលឹកបន្ថែមដល់មន្ត្រីរដ្ឋបាលអប់រំ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច សូមសសហការគ្នាឲ្យបានល្អនៃដំណើរការបើកសាលារៀនឡើងវិញនេះ ឲ្យបានលទ្ធផលល្អមានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវផងផងដែរ។ ចំណែកអាណាព្យាបាលសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ក៏បានថ្លែងអំណរគុណដល់ការបើកឲ្យដំណើរការសាលារៀនឡើងវិញនេះ ហើយមានជំនឿថា វានឹងបានផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់សិស្ស។គួររំលឹកដែរថា កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី និងមន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ វាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមសាលារៀនចំណេះទូទៅរបស់រដ្ឋមួយចំនួន ដើម្បីឈានទៅធ្វើរបាយការណ៍ស្នើសុំអនុញ្ញាតិ ពីក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការបង្រៀនរៀនឡើងវិញ នៅសប្តាហ៍នេះ។ លោកបានបញ្ជាក់ទៀតថា នៅខេត្តបន្ទាយមានជ័យ ត្រូវបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សា ចំណេះទូទៅប្រមាណ ៦២% ឬ ៣១៩សាលាលើ៥១២សាលា។ចំណែកសាលាឯកជនចំនួន៣លើ ៥២សាលា នៅ៧ស្រុក លើ៩ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ស្រុកភ្នំស្រុកព្រះនេត្រព្រះ មង្គលបូរី ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ។ការបើកដំណើរការបង្រៀន និង រៀនឡើងវិញនាពេលនេះ មាន៣លក្ខណៈ ទី១ បើកឡើងវិញទាំងស្រុង ទី២ តាមបណ្តុំ និង ឆ្លាស់វេន និង ទី ៣ រៀនពីចម្ងាយតាមអនឡាញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ