ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ផ្សារពង្រ ក្រុងសិ​រីសោភ័ណ ត្រូវបានអាជ្ញាធរ​បើក​ឲ្យអាជីវករចូលលក់ដូរវិញហើយ ក្រោយពីបិតខ្ទប់​អស់រយះ​ពេលជិត១ខែ ដោយសារការឆ្លង​ជំងឺកូវីដ១៩
Wed,15 September 2021 (Time 11:37 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 115នាក់)

ខេត្តបន្ទាយមានជ័យ៖ផ្សារពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយ​មានជ័យ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ បើកឲ្យដំណើរការឲ្យអា​ជីវករចូល​លក់ដូរ​ឡើងវិញ​ហើយ នៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ ក្រោយពីបិ​តខ្ទប់​អស់រយះពេលជិត១ខែ បន្ទាប់​ពី​ក្រុម​គ្រូពេ​ទ្យ​បានយកសំណាក​អាជីវករផ្សារពង្រ​ចំនួន៦៨៧នាក់ ពិនិត្យធ្វើ​តេស្តរហ័សបាន រក​ឃើញ​អាជីវករមានវិជ្ជមានជំងឺកូវវីដ១៩ ចំនួន៥៦នាក់ កាលពីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

លោកហ៊ីល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីក្រុមការងារ នៅថ្ងៃទី១៤ កញ្ញា បានចុះ​ពិនិត្យ និងកាត់ស្រាយខ្សែបិទខ្ទប់ជានិមិត្តរូប នៃការបញ្ចប់ការបិទខ្ទប់ ឬអនុញ្ញាតឲ្យបងប្អូនអាជីវករ និងអតិថិជន បានដំណើរការរកស៊ី លក់ដូរបានឡើងវិញហើយ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ស្របតាមការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន​ពេលដែល​ឲ្យអា​ជី​វករចូលលក់ក្នុងផ្សារព​ង្រនេះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់​មេរោគអស់ហើយ​។ក្នុងនោះអាជីករមុនចូលលក់ក្នុង​ផ្សារ ត្រូវបាញ់ថ្នាំ អាកុលសម្លាប់មេរោគ ករណីមានបុគ្គលណាមាន អាការៈសង្ស័យ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកភ្លាម អាជីវករទាំងអស់ត្រូវ​រៀបចំតូបរបស់ខ្លួនឲ្យមានលក្ខណៈស្រឡះ ទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់​ឲ្យមា​នរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់ និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។ចំណែកអ្នក​មកទិញឥវ៉ាន់ ឬអតិថិជន ត្រូវតែតម្រង់ជួរ ដោយរក្សាគម្លាតឲ្យបាន១,៥ម៉ែត្រពីគ្នា ប្រសិនបើម្ចាស់​តូបមិន​អនុវត្តតាម​ការណែនាំនេះ ឬមិនធ្វើតាមការណែនាំរបស់អាជ្ញាធរឬមន្ត្រីមានសម​មត្ថកិច្ច​ រក​ឃើញថា អាជីវករណា​មិនធ្វើតាម មានហានិភ័យខ្ពស់ ក្នុងការចម្លងមេរោគកូវីដ១៩ នឹងត្រូវ​ផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារ ត្រូវទទួ​លខុសត្រូវ និងធានាបាន នូវការអនុវត្តការណែនាំនេះ ឲ្យមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ