ភ្នំពេញ)៖ ក្រុមការងារនេះមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន, លោកស្រី យក់ សម្បត្តិ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោក ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ជាអនុប្រធានផងដែរ។ជាមួយគ្នានេះ មានមន្ត្រីមកពីក្រសួងពាក់ព័ន្ធចំនួន ១២រូបផ្សេងទៀត ជាសមាជិក និងជាលេខាធិការ។ក្រុមការងារអន្តរក្រសួងនេះមានតួនាទីដូចខាងក្រោម៖- អនុវត្តការងារជាជំហានៗ តាមផែនការលទ្ធកម្ម ដែលបានសម្រេចដោយក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងកូវីដ១៩ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ- ត្រួតពិនិត្យលក្ខខណៈបច្ចេកទេសរបស់វ៉ាក់សាំងកូវីដ១៩ នៅពេលមកដល់ឃ្លាំងឱសថកណ្តាល ការថែរក្សាទុក ការបែងចែក និងការដឹកជញ្ជូន- សម្របសម្រួលជាមួយវិស័យឯកជនក្នុងការថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩- អនុវត្តពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការកូវីដ១៩- សម្របសម្រួលការគ្រប់គ្រង តាមដាន អនុវត្តយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩- គ្រប់គ្រង និងតាមដានលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩- សម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងនៃការចាក់វ៉ាក់សាំងកូវីដ១៩- រៀបចំចាត់ចែងការចាក់វ៉ាក់សាំងកូវីដ១៩ ដោយបុគ្គលិកសុខាភិបាល ទៅតាមលំដាប់ក្រុមគោលដៅ និងទីកន្លែងដែលបានកំណត់តាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩- ធ្វើការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក និងអនុវត្តប្រព័ន្ធវ៉ាក់សាំងឆ្លាត- គ្រប់គ្រង និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ដូចជាផលប៉ះពាល់អវិជ្ជមានជាដើម- ធ្វើរបាយការណ៍អំពីលទ្ធផលការងារ ព្រមទាំងគោរពសុំគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់លើវិធានការចាំបាច់នានាពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។យោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួលវ៉ាក់សាំងកូវីដ១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយរបស់ចិន, ខូវ៉ាក់ និងប្រទេសអូស្ត្រាលី៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមក្នុងធុងកុំចោលពាលវាពាសកាលនាំឲ្យប៉ះពាល់បរិស្ថាន (រស្មីកូនខ្មែរ)
សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី (រស្មីកូនខ្មែរ)
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ (រស្មីកូនខ្មែរ)
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥ (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (រស្មីកូនខ្មែរ)
វីដែអូ