ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
តុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅយោធាផ្កាយ២ សូយ ចាន់សឿន និងបក្ខពួក ចូលបំភ្លឺករណីប្រើអំពើហិង្សា និងគម្រាមសម្លាប់លើស្ត្រីម្នាក់
Fri,29 January 2021 (Time 05:02 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 1255នាក់)

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅជនសង្ស័យឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោ និងមានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិឲ្យចូលបំភ្លឺនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់»។
រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ស្រី សម្បត្តិ ភេទប្រុស មានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឈន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ក៏ត្រូវបានតុលាការចេញដីកាកោះហៅ ឲ្យចូលបំភ្លឺផងដែរនារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះផងដែរ។
ដីកាកោះហៅនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចេញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ក្រោយស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីសបានពាក្យបណ្ដឹងចូលនៅថ្ងៃខែឆ្នាំដដែល។ រីឯដីកាកោះហៅលោកស្រី សម្បត្តិ បានចេញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
គូរជម្រាបថា យោងតាមពាក្យបណ្ដឹងដែលសារព័ត៌មានទទួលបាននៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ មានខ្លឹមសារថា កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវស្ថិតនៅរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាង ខ្ញុំមិន អោយខ្ញុំស្រែក និងគម្រាមបាញ់បំបាក់ជើងនិងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងចាប់បង្ខាំងនាងខ្ញុំនៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះស្រីសម្បត្តិ ដែលមានតួនាទីជានាយស្ដីទី ការិយាល័យអភិវឌ្ឍន៍នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ រហូតដល់ម៉ោង ៧ យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ដើមហេតុដែលនាំឲ្យកើតហិង្សាយ៉ាងដូច្នេះនិងដំណើររឿងថា ដោយសារតែទាស់សំដីគ្នាបន្តិចបន្តួចពាក់ព័ន្ធការផ្ដល់យោបល់ផ្លូវច្បាប់ ជុំវិញករណីប្ដឹងប្ដល់គ្នាលើករណីវិវាទដីធ្លី របស់លោក សូយ ចាន់សឿន ហើយបុគ្គលរូបនេះកើតការខឹងសម្បាដូចកម្រោលចូល ក៍បានដាល់ចំភ្នែក កញ្ចឹងក និងលើទ្រូងជាច្រើនដៃ បណ្ដាលឲ្យសឺ វិលមុខ ដែលការវាយនេះនៅម្ដុំរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល។ បន្ទាប់មកជនដៃដល់ក៏បានបើកឡានទៅដល់ម្ដុំច្បារអំពៅក៍ធ្វើវាយប៉ុន្មានដៃថែមទៀត និងបើកឡានរហូតដល់ខេត្តកំពង់ស្ពឺក៏បានវាយតប់ និងគម្រាមបាញ់សម្លាប់ បាញ់បំបាក់ជើងថែមទៀតផង ហើយបើកឡានទៅផ្ទះកូនចៅ របស់គាត់ ឈ្មោះ ស្រី សម្បត្តិ និងបានបង្ខាំងខ្លួននៅក្នុងផ្ទះ ហើយខ្លួនក៍បានតេទូរស័ព្ទទៅសាច់ញាត្តិ និងសមត្ថកិច្ចភ្លាម។ បន្ទាប់មកនៅយប់វេលាម៉ោងជាង៧ ទើបខាងសមត្ថកិច្ចមកដល់ និងបានរំដោះខ្លួនចេញមក ដើម្បីទៅមន្ទីរពេទ្យធ្វើការសង្រ្គោះព្យាបាល ព្រោះខ្លួនមានអាការៈលើសឈាមខ្លាំង និងរបួសធ្ងន់ធ្ងរនៅលើភ្នែកទាំងសងខាង។
ស្ត្រីដដែលបានបញ្ជាក់ទៀតថា ខ្លួនបានដាក់បណ្ដឹងចូលអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺរួចរាល់ហើយ ដើម្បីរកយុត្តិធម៌ជូនខ្លួន ព្រោះការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តនេះមានទំហំធំធេងណាស់ ខណៈខ្លួនជានារីទន់ខ្សោយ ប៉ុន្តែបែជាត្រូវបុរសមាឌធំម្នាក់វាយប្រហារយ៉ាងសាហាវយ៉ាងដូច្នេះ ដោយគ្មានគោរសិទ្ធិស្ត្រីសូម្បីបន្តិច។
ស្ត្រីរងគ្រោះ ទទូចសុំតុលាការខេត្តកំពង់ស្ពឺ មេត្តារួសរាន់ចាត់ការលើសំណុំរឿងនេះលង ដោយសារបុគ្គលនេះតែងតែគម្រាមមកលើខ្លួន ពិសេសខ្លួនមានការបារម្ភខ្លាំងចំពោះសុវត្ថិភាព ដោយសារបុគ្គលនេះជាមនុស្សដៃឆៅថា បាញ់គឺបាញ់ថា សម្លាប់គឺសម្លាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ