ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធរខេត្តបាត់ដំបង ខេត្តប៉ៃលិន(កម្ពុជា) និងខេត្តច័ន្ទបុរី (ថៃ) បើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព
Thu,02 December 2021 (Time 08:53 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 167នាក់)

ខេត្តបាត់ដំបង:ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខត្តប៉ៃលិននៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ប៉ៃលិន ចូលរួមប្រជុំពិភាក្សាការដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការរវាងខេត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម សុថេ ថងយ៊ាំ អភិបាលខេត្ត ច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីភាគីនៃប្រទេសថៃ គណៈប្រតិភូមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ដែលមាន ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនផងដែរ ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាការងារក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ដល់ពលករ ដែលត្រូវចូលធ្វើការនៅក្នុង ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែន ទទួលពលករដែលនៅក្នុងខេត្តបាត់ដំបង នាពេលខាងមុខនេះ ។

ដោយឡែកចំពោះការអនុញ្ញាតឲ្យពលករអាចចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ (២ដូស) ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចាត្តាឡីស័ក ហើយពលករទាំងនោះត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃ ទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ