ខេត្តកណ្ដាល៖នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប.ស.ប.ក និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជដំណាំដោយឥតគិតថ្លៃដល់ ដល់កសិករដែលខូចខាតដំណាំស្រូវ ដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ ចំនួន៥៥៨ គ្រួសារ ក្នុងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានដឹងថា ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្រុកកណ្តាលស្ទឹង បានទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បណ្ដាលឱ្យជន់លិចប៉ះពាល់ស្រូវ ចំនួន០៥ ឃុំ លើ១៨ ឃុំ ប៉ះពាល់ផ្ទៃដីស្រូវចំនួន ៥៦៥ ហិកតា ផ្ទៃដីខូចខាតចំនួន ២៧៩ ហិកតា និងផ្ទៃដីដែល មានលទ្ធភាពស្តារឡើងវិញបានចំនួន២៣០ ហិកតា។មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ សម្រាប់ជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងគុណភាពជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើន ជាកសិករប្រកបមុខរបរជាកសិកម្ម ហើយខេត្តកណ្តាល មានប្រជាពល រដ្ឋប្រកបមុខរបរជាកសិកម្មប្រមាណ៥០.៥%។ឯកឧត្តម បន្តថា ការចែកពូជស្រូវ និងពូជគ្រាប់ដំណាំ នាឱកាសនេះ គឺចែកទៅតាមទំហំដីជាក់ស្ដែង របស់បងប្អូនប្រជាកសិករ គ្រួសារកសិករណាដែលមានផ្ទៃដីធំ នោះនឹងទទួលបានគ្រាប់ពូជច្រើន ទៅតាមទំហំផ្ទៃដីជាក់ស្ដែង។ហើយការចែកគ្រាប់ពូជនៅពេលនេះ គឺចែកដោយ សុច្ចរិត យុត្តិធម៌ សមធម៌ សច្ចធម៌ និងតម្លាភាព ហើយគ្រប់គ្រាប់ពូជទាំងអស់ គឺសុទ្ធតែជាគ្រាប់ពូជល្អៗ សម្រាប់បងប្អូនប្រជាកសិករ អាចយកធ្វើការដាំដុះ និងបង្កបង្កើនផលបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ