ខេត្តខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍សមិទ្ធផលរយៈពេលប្រាំឆ្នាំ(២០១៧-២០២១)។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។មានប្រសាសន៍ដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លៃងថា ស្ថិតក្រោមដំបូលសុខសន្តិភាព ស្ថិរភាពពេញលេញ និងការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ ខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការ ទទួលខុសត្រូវ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារសុខសន្តិភាព ពង្រឹងពង្រីកការអភិវឌ្ឍតាមបណ្ដាការដ្ឋាន នៃវិស័យសំខាន់ៗក្នុងខេត្ត តាមរយៈការដាក់ចេញ ផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដោយផ្កោតលើការ ធានាថែរក្សាការពារបានសុខសន្តិភាព ស្ថិរភាព និងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម អធិបតេយ្យភាព បូរណភាពទឹកដី កំណើនសេដ្ឋកិច្ចសង្គម ការកាត់បន្ថយអត្រាភាពក្រីក្រ ដើម្បីសុខុមាលភាព វិបុលភាព សុខដុមរមនា និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ