ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
​កម្លាំង​នគរបា​​លការពារព្រំដែន​គោ​កលេខ​៨១៥ និង​យោធា​ ស្រុក​ម៉ាឡៃ ស្ទាក់​ចាប់​ឃាត់ខ្លួនពល​ករខ្មែរប្រុស ស្រី​ចំនួន​២៣នាក់ ខណៈ​បម្រុង​លួចឆ្លងដែ​នខុស​ច្បាប់​ទៅប្រទេសថៃ
Mon,29 November 2021 (Time 06:36 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 163នាក់)

ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបា​​លកា​រពារព្រំដែ​ន​គោ​កលេ​ខ៨១​៥ និង​កម្លាំង​យោធា​ ស្រុក​ម៉ា​ឡៃ ស្ទាក់​ចាប់​ឃាត់ខ្លួន​ព​លក​រខ្មែរប្រុស​ ស្រី​ចំនួ​ន​២៣​នាក់ ​កា​លពីវេ​លា​ម៉ោង២​០និង​៥០នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ២០២១ ខណៈ​បម្រុង​លួចឆ្លង​ដែ​ន​ខុស​ច្បាប់​ទៅ​ប្រទេ​សថៃ​។

លោក​វរសេនីយ៍ឯក​ សួង ​សៅ​ មេបញ្ជា​កា​វរៈ​នគរ​បាល​កា​រពារ​ព្រំដែន​គោក​លេខ​៨១៥ បានប្រា​ប់ភ្នាក់​ងា​យើង​ឲ្យដឹ​ង​នៅរ​សៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា​ នេះថា ដោយ​អនុវត្តតា​មបទ​បញ្ជា​របស់​លោក​ឧត្តម​សេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នង​ការដ្ឋានន​គរបាល​ខេត្តបន្ទាយ​មាន​ជ័យ ក្នុង​ការប​ង្ក្រាប និងទ​ប់ស្កាត់​នូវបទ​ល្មើសផ្សេងៗ ​ពិសេ​ស​កា​រលួច​ឆ្លង​ដែ​ន​ដោ​យ​ខុសច្បាប់​នោះ លោក​បាន​ចាត់​កម្លាំង​​ដែល​​ដឹកនាំ​ដោ​យ​លោ​កវរសេនីយ៍ត្រី ណុប អឿន នាយ​ប៉ុស្តិ៍ដើមត្រសេក សហ​ការជាមួ​យ​កម្លាំង​យោ​ធាសឹ​ករងស្រុកម៉ាឡៃ ចុះត្បាត​ជាប្រ​ចាំ តាម​បន្ទាត់​ព្រំដែន ​លុះ​ដល់​ចំណុច​​​​ប៉ាតង់​ទឹក ស្ថិត​ក្នុង​ភូមិ​បឹង​រាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទា​យ​មានជ័យ ក៏ប្រទះ​ឃើញប្រ​ជាពលរដ្ឋ​ចំនួន ​២៣នាក់ ​ក្នុង​នោះមានស្រី​១៣នាក់ កុមា០​៣នាក់ បម្រុងឆ្លងដែ​ន​ដោយ​ខុសច្បាប់​ទៅប្រទេស​ថៃ ក៏​បាន​ធ្វើ​ការ​ស្ទាក់​ឃា​ត់ខ្លួន បញ្ជូន​ទៅ​ប៉ុស្តិ៍ដើ​មត្រ​សេក ដើម្បី​សួរនាំ ហើយព​លករខ្មែរទាំងនេះ​​គឺមក​ពី​ខេត្តសៀមរា​បទាំងអស់។

​លោក​វរសេនីយ៍ឯក សួង សៅ បញ្ជាក់ថា ក្នុងការឃាត់ខ្លួនពលករ​ទាំង២៣​នាក់ខាងលើ​នេះ កម្លាំង​បាន​អនុវត្ត​តាម​ការណែនាំរ​បស់ក្រសួងសុ​ខាភិបាលយ៉ាងខ្ជាប់ខ្ជួន ហើយ​ក្រោយ​ពីសា​កសួរ​រួច​ ក៏បា​នប្រគ​ល់​ពួ​កគាត់​ជូនផ្នែកជំនា​​ញ​នៃ​អធិកា​រដ្ឋានន​គរ​បាលស្រុក​ម៉ាឡៃ​ ដើម្បីបន្តតា​មនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ