ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ជនសង្ស័យ៣នាក់ និងគ្រឿងញៀនជិត២៥គីឡូក្រាម ត្រូវបានសមត្ថកិច្ច​ក្រុងភ្នំពេញ​បង្ក្រាប​បាននៅពីទីតាំងផ្សេងគ្នា
Mon,29 November 2021 (Time 06:22 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 181នាក់)

រាជធានីភ្នំពេញ៖ដោយអនុវត្តតាម​បញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការន​គរ​បាលជា​តិ និងនាយឧត្ដមសេនិយ៍​ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងប​ទ​ល្មើសគ្រឿង​ញៀន ក្រោមកា​របញ្ជាដឹក​នាំផ្ទាល់ របស់ឧត្ដមសេ​នីយ៍ឯក ឡឹក វណ្ណៈ នា​យក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​ង​ញៀន កា​លថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង​២០៖៣០នាទី កម្លាំង​ជំនាញ​នៃមន្ទីរ​ប្រឆាំង​បទ​ល្មើសគ្រឿងញៀន និងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារង នៃអយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ​ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប​ករណី​កែច្នៃ ជួញដូរគ្រឿង​ញៀន ដោយចាប់​ខ្លួនជ​ន​សង្ស័យ​បាន​ចំនួន៣នាក់ និងរឹបអូ​សគ្រឿង​ញៀនជិត២​៥គីឡូក្រាម នៅរាជ​ធានីភ្នំ​ពេញ។

ការចុះបង្ក្រាបនេះនៅ២គោល​ដៅផ្សេងគ្នា​ ដោយគោលដៅទី១៖ នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារ​បឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់​បឹងត្របែង ខណ្ឌចំការមន និងគោល​ដៅទី២៖ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ខណ្ឌទួល​គោ​ក រាជធានីភ្នំពេញ ។

ជ​នសង្ស័យទាំង៣នាក់រួមមាន៖១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ,២៖ ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K04473​32B និង៣៖ឈ្មោះ លី ជាងហ្វុង ​ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។វត្ថុតាងដកហូតបាន អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២៤គីឡូ ០៤២ក្រាម កេតាមីន (KETAMIN) ទម្ង​ន់សុទ្ធ​១១៨.៣៩​ក្រាម។កាទីណូន (4CEC) ទម្ងន់សុទ្ធ១៧០.៥១ ក្រាម។សរុបសារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០​ក្រាម សារធាតុផ្សំ ១គីឡូក្រាម ​០១០.១១ក្រាម។ ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែ​ច្នៃមួយចំនួនធំ។

ជនស​ង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់កា​របន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ