ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គណៈប​ញ្ជាការ​ឯកភាពរដ្ឋបា​លខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ​បន្ទាន់ ដើម្បីអនុវ​ត្តន៍វិ​ធាន​ទប់​ស្កាត់​ការកា​ប់ព្រៃលិ​ច​ទឹក និង​វាទ​ទី​យ​កដី​បឹង​ទន្លេ​សាប
Mon,29 November 2021 (Time 04:50 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 139នាក់)

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈបញ្ជាកា​រឯក​ភាពរដ្ឋ​បាលខេត្តបន្ទាយមានជ័យ និង​ជាអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ​អនុវត្តន៍វិ​ធាន​ការទ​ប់ស្កាត់ និង​បង្រ្កាបជា​បន្ទាន់​ចំពោះការកាប់​ព្រៃលិចទឹក និងវាទ​ទីយកដីបឹងទន្លេសាប ស្ថិតក្នុង​ភូមិសា​ស្រ្ត​ខេត្តបន្ទាយមានជ័យ តា​មបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែ​ន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា។

កិច្ចប្រជុំជាបន្ទាន់​នេះ​បានធ្វើឡើង​នៅសាលាខេត្តបន្ទាយមាន​ជ័យ ដោយ​មានអញ្ជើញចូលរួមពី អភិ​បា​ល​រងខេត្ត ស្នងកា​រនគរបា​លខេត្ត មេបញ្ជា​ការ​ក​ងរាជអាវុធហត្ថខេត្ត មេបញ្ជាការ​សឹងរងខេត្ត មេបញ្ជា​កា​រកងពលតូចថ្មើរជើង​លេខ៥១ អភិបាល​ស្រុកពា​ក់ព័ន្ធ មន្ទីរ អង្គភាពពា​ក់ព័ន្ធជុំវិញខេត្ត​ផងដែរ។ក្រោយ​ពីទទួល​បានបទបញ្ជាកា​​ររបស់​សម្តេចតេជោ ហ៊ុន សែន ប្រ​មុខរា​ជរដ្ឋាភិបាល ដើម្បី​អ​នុវត្តន៍​ឲ្យមានប្រសិទ្ធិភាព គឺរដ្ឋបាល​ខេត្ត ​បើក​ការប្រជុំ​ដើម្បីប្រមូល​ព័ត៌​មាន ឯក​សារពាក់​ព័ន្ធនានា ជាមុន ដើម្បីចុះ​ទៅ​ពិនិត្យទប់​ស្កាត់ជា​មួយ​ក្រុមការ​ងារចម្រុះ​ថ្នាក់​ជាតិ​នៅ​ទីតាំងជា​ក់ស្តែង​។​
ក្នុងនោះដែរស្នងការនគរបាលខេត្ត មេបញ្ជាគ្រប់អង្គភាពបានថ្លែងថា ចំ​ពោះបេសកម្មនេះ​ខាងកង​កម្លាំង​បានត្រៀម​រួច​ជាស្រេចមានទាំង​កម្លាំង​សរុប មធ្យោបាយ​សរុប​​ក្រុង​ប្រតិបត្តិការ សហកា​រជាមួយ​អាជ្ញាធ​រខេត្ត និងមន្ទីពាក់ព័ន្ធ ដើម្បីអនុ​វត្តន៍ និងទប់​ស្កាត់កា​ររុក​រានទន្ទ្រានដីផ្ទៃ​បឹង​ទន្លេសាប​ក្នុងដែនដី​ភូមិសាស្ត្រ​ខេត្តប​ន្ទាយមានជ័យ​នេះ អោយបានល្អ និ​ងឆ្លើយ​ត​បទៅនឹងការ​ដាក់​បទ​បញ្ជាយ៉ាងមឹង​ម៉ាត់របស់ស​ម្តេចតេ​ជោ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ