ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជ​រាគ្មានទីពឹង នៅស្រុកព្រៃនប់
Sat,27 November 2021 (Time 02:56 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 162នាក់)

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបា​ល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពី​រសៀ​លថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំ​ក្រុមការងារ​អញ្ជើញសំណេះសំណាល និងនាំយកអំ​ណោយរប​ស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់​ជរាគ្មានទី​ពឹង ចំនួន១៨៤នាក់មកពី៧ឃុំ រួមមាន៖ឃុំបិតត្រាំង,ឃុំរាម,ឃុំអូរឧកញ៉ាហេង,ឃុំបឹងតាព្រហ្ម​,ឃុំអូរជ្រៅ,ឃុំព្រៃនប់និងឃុំទួលទទឹង។

នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេ​ចក្តីនឹករលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនចំ​ពោះប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់​ជរាគ្មាន​ទីពឹងនៅស្រុកព្រៃនប់។សម្តេចតេជោ បានធ្វើការណែនាំឱ្យ​អាជ្ញាពិនិត្យមើ​លប្រជាពល​រដ្ឋដែលមា​នអាយុច្រើន និងមានជីវភាពខ្វះ​ខាត ដោយសា​រតែអា​កាសធាតុចុះត្រជាក់នៅដើមខែធ្នូខាងមុខ វាអា​ចជាការកំរាមកំ​ហែងដល់សុខភាព។ ជារៀ​ងរាល់ឆ្នាំ​នៅពេលចុះខ្យល់ត្រជា​ក់ប្រជាពលរដ្ឋ មានការឆ្លងនូវ​ជំងឺផ្តាសាយ ក៏ប៉ុន្តែនៅឆ្នាំ​កន្លងទៅ ក៏ដូចជាឆ្នាំនេះកម្ពុជា និងពិភព​លោកមា​នការគំរាម​កំហែងពីជំងឺកូវីដ-១៩ ជាពិ​សេសនៅពេលអាកា​សធាតុចុះត្រជាក់ គឺពិ​បាកក្នុង​ការគ្រប់​គ្រងជំងឺកូវីដ-១៩។ម្យ៉ាងឆ្នាំនេះ បើតាមកា​រព្យាករណ៍ មានការ​ចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបស​ម្តេចតេជោ បានធ្វើការណែនាំដល់អាជ្ញាធ​រត្រូវយកអាវរងា និងភួយ ចែកជូនចាស់ជរា និងប្រជា​ពលរដ្ឋក្រី​ក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រា​ស់រក្សាកំដៅ ទប់ទល់នឹងភាពត្រជាក់។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរអាជ្ញាធរភូមិ ឃុំ ក្រុមប្រឹក្សាឃុំ គណៈអភិ​បាលស្រុក ដែលពួកគាត់​នៅ​ជាប់ជាមួយបងប្អូនប្រជា​ពលរដ្ឋ នៅក្នុងមូលដ្ឋាន និងស្វែ​ងយល់ពី​ការលំបាក និងភាពខ្វះខាតរប​ស់លោកតា លោកយាយគ្រប់ពេលវេលា សូមលោកតា លោកយា​យគាំទ្រដល់​ពួកគាត់ ដើម្បីគា​ត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។ព្រមទាំងបា​នអំពា​វនាវ​លោកតា លោកយាយ ត្រូវថែទាំ​សុខភាព នៅពេ​លអាកាសធាតុចុះត្រជាក់ ដោយកុំ​ឱ្យឆ្លង​ជំងឺកូវីដ ,កុំឱ្យឆ្លងជំងឺ​ផ្តាសាយ និងត្រូវពា​ក់ម៉ាស លាងសម្អាតដៃឱ្យបានញឹ​កញាប់ជាមួយសាប៊ូ ជែល អាល់កុល រក្សាគម្លាតសុវត្ថិភាព ជាការសំខាន់ស​ម្រាប់ខ្លួនយើង ក្រុមគ្រួសារ កូន ចៅមាន​សុខភាពល្អ។

អំណោយស​ម្តេចតេជោផ្តល់ជូនប្រជាពល​រដ្ឋក្រីក្រ និងចាស់​ជរាគ្នានទីពឹងចំនួន១៨៤នាក់ មកពី​ឃុំទាំង៧ ក្នុងស្រុកព្រៃនប់ រួម​មាន៖ ​អាវរងា០១ ភួយ០១ ក្រម៉ា០១ ​តែ០៦កញ្ចប់ ស្កស​ ១គីឡូក្រាម ទឹកគោខាប់០៦កំប៉ុង នំ ០១ប្រអប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ