ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រតិភូក​ម្ពុជា-ថៃ បើក​កិច្ច​ប្រជុំ​ពិ​ភាក្សា ​គ្រោង​បើក​ច្រក​អន្តរ​ជាតិ ដែល​ឈមនឹងខេត្ត​ស្រៈ​កែវ ប្រទេ​សថៃ មានដូចជា​ខេត្តបន្ទាយ​មានជ័យ និងបាត់ដំ​បង​ ឡើងវិញ
Thu,25 November 2021 (Time 08:05 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 144នាក់)

ខេត្តបន្ទាយមានជ័យ៖នៅ​រ​សៀលថ្ងៃទី​២៥ ខែវិច្ឆិការ ឆ្នាំ២០២១ ប្រតិភូក​ម្ពុជា-ថៃ ​បើក​កិច្ច​ប្រជុំពិ​ភាក្សា​ពង្រឹង​សម្ព័ន្ធមេ​ត្រីភា​ព​​រវា​ងខេ​ត្ត​បន្ទា​យ​មា​ន​ជ័យ បា​ត់ដំប​ង និ​ង​ខេត្តស្រៈ​កែវ​ ប្រទេ​ស​ថៃ នៅ​ទី​ស្នាក់​ការអន្តរ​ជាតិក្លង​លឹក ស្រុកអារ័ញ្ញ ខេត្តស្រៈ​កែវ ដោ​យភាគី​កម្ពុជា​ដឹក​នាំដោ​យឯ​កឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តបន្ទាយមា​នជ័យ និងឯក​ឧត្តម សុខ ​លូ អភិ​បាល​ខេត្តបាត់ដំ​បង ឯភាគី​ថៃ ដឹកនាំ​ដោយ​ឯកឧត្ត​ម ព្រីន​យ៉ា​ ពោធិ៍សាត់ អភិបាល​ខេត្តស្រៈ​កែវ​។

កិច្ចប្រជុំពិ​ភា​ក្សា​រវាង​ថ្នា​ក់ដឹក​នាំ​ខេត្ត​ទាំង​ពី​កម្ពុជា-ថៃ ជាប់​ព្រំដែន ដើម្បី​គ្រោង​នឹង​បើកច្រក​អន្តរជា​តិ​ និង​ច្រក​តំប​ន់ក្នុង​ភូមិ​សាស្ត្រ​ខេត្តបន្ទាយ​មាន​ជ័យ និង​ខេត្តបាត់​ដំបង​ ឈម​ខេត្តស្រះ​កែវ ប្រទេ​សថៃ​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ចឡើងវិ​ញជាបណ្តោះ​អាសន្ន ក្រោយ​ពី​​អត្រានៃ​ការឆ្លងជំងឺកូវីដ១៩​ មាន​កា​រថ​យចុះ​នេះ​ដែរ ភាគី​កម្ពុជា​បានស្នើរសុំ​​ឲ្យ​ចេញ​ចូល​ក្នុង១​ថ្ងៃ ចំនួន​៣.០​០០នាក់​ ចេញ​ចូល​ចាប់​ពីម៉ោង៦ព្រឹក ដល់ម៉ោ​ង១០​យប់ រីឯ​អ្នក​អូសរ​ទេះ​១ថ្ងៃ​អនុញ្ញាតិ​ចំនួន​៣០​០ជើង​ក្នុង១​រទេះ​អនុញ្ញាតិ​៦នាក់ តែត្រូវ​អនុវត្ត​តាមកា​រណែ​នាំរបស់​ក្រសួងសុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន។ដោយឡែក​សម្រាប់​ពលករ​ដែល​មាន​ប​រឺផាស​ រឺប័ណ្ណឆ្លងដែន អនុញ្ញា​ត​រយៈ​ពេ​ល ៣ខែ ​ចំនួន​៩០​ថ្ងៃ ដែល​ធ្វើ​ក​សិកម្ម​តាម​បន្ទាត់​ព្រំ​ដែន​។

ជាលទ្ធផលក្នុងកិច្ច​ប្រជុំ​ពិភាក្សា​នេះ​អភិបាលខេត្តស្រះកែវ បាន​ទទួល​យកនូវ​សំ​ណើ​ររប​ស់អភិ​បាល​ខេត្ត​បន្ទាយ​មានជ័យ​​ បាត់ដំ​បង ​ដែល​ជាខេត្ត​ជាប់​ជាយ​ដែន​ ខេត្ត​ស្រៈ​កែវ​ ប្រទេសថៃ ​ដើម្បីស្នើសុំ​សេចក្តីស​ម្រេចពី​រាជរដ្ឋាភិ​បាល​ថៃ ក្រោយ​ពី​ទទួលបាន​នឹ​ងជម្រាប​ជូននា​ពេ​លក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ