ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើពិធីយុទ្ធនាកា​រអប់រំផ្សព្វផ្សាយ ​ច្បាប់ចរាចរណ៍ផ្លូវគោក
Thu,25 November 2021 (Time 06:22 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 144នាក់)

ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្រាប់​ខេត្តប​ន្ទាយ​មានជ័យ នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិកា​រក្រសួងសាធារណៈការ និ​ងដឹ​កជញ្ជូន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍បាន​ និងកំពុងក្លាយ​ជាបញ្ហាដ៏ធំចំពោះសុខភាព សាធារណៈ និងការអ​ភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នឹងធ្វើឲ្យមនុស្សស្លាប់ និងរ​បួសជាច្រើននាក់ក្នុង១ឆ្នាំៗ។

លោកជំទាវបន្តថា ស្ថានភាពនេះនៅតែជាក្ដីបារម្ភ និងជាកម្មវត្ថុដែលគ្រប់យន្តការពាក់ព័ន្ធទាំងអ​ស់ ត្រូវសិក្សា ដកពិសោធន៍បន្ថែមទៀត ដើម្បីដាក់ចេញនូវវិធានការឲ្យកាន់តែមាន​ប្រសិទ្ធភាព សំដៅ​ពង្រឹងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបាន​សម្រេចតាមបំណងប្រាថ្នារប​ស់យើង។ក្នុងរយៈ​ពេល​បានសមស្របតាមទិសដៅ ដែលបានដាក់ចេញនឹងត្រូវខិតខំរិះរកវិធាន​ការនានា ស្របតាមច្បាប់ ដើម្បី​ដោះស្រាយបញ្ហាប្រឈម និងចំណុចខ្វះខាតសេសសល់នានាឱ្យបា​នសម្រេច សំដៅលើកក​ម្ពស់សុវត្ថិភាពចរា​ចរណ៍ផ្លូវគោក ឲ្យកាន់​តែល្អប្រសើរជាងពេលនេះ​បន្ថែមទៀត។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានលើកឡើងថា យុទ្ធនាកា​រផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងកាលៈទេសៈ​ដែល​ប្រទេសជាតិកំពុងស្ថិតក្នុង​បរិបទជំងឺកូវីដ១៩ក្ដី ក៏ក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការ​សុវ ត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅតែបន្តអនុវត្តវិធានការអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍​ផ្លូវគោក យ៉ាងសកម្ម ជាពិសេសគឺកំណាត់ផ្លូវជាតិលេខ៥ ដែលជា​ផ្លូវធំ មាន៤គន្លង ២គន្លង ទៅមកនិងផ្លូវជា​តិលេខ៦ ដើម្បី​ពញ្ញា​ក់ស្មារតីកាត់ ​បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា គ្រោះ​ថ្នាក់ចរាចរណ៍ដែលមានអ្នកស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិ ផងនោះ គឺបណ្ដាលមកពីកត្តាម​នុស្ស ការធ្វេសប្រហែស ការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ នៅតែ​មានកំណើនគួរឲ្យកត់សម្គាល់ ដោយការបើកបរលើសល្បឿនកំណត់ ការមិនគោ​រពសិទ្ធិអាទិភាព ការបត់​ការជែង ការបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ការដឹកលើសចំណុះ ការមិន​ពាក់​មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវា​ត់ការពារជាដើម។ជាចុងបញ្ចប់នៃពិធីគណៈអធិបតីបានធ្វើការចែកមួកសុវត្ថិភាព ជូនដល់អ្នកចូល រួមដោយម្នាក់ៗ ទទួលបានមួកចំនួន១ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ