ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួ​មក្នុងពិធីលើ​កទឹកចិត្ត​មេត្រីភាពបរិស្ថាន នៅក្រសួងបរិស្ថាន
Thu,25 November 2021 (Time 04:15 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 139នាក់)

ខេត្តប៉ៃលិន៖​លោកជំទាវ បាន ស្រីមុំ ប្រធានគ​ណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាល​នៃគណ​អ​ភិបាលខេត្ត បានអញ្ជើញចូលរួមពិធីលើកទឹកចិត្តមេត្រីភាព​បរិស្ថាន ក្រោប្រធានបទ "រួមគ្នា ដើម្បី​មេ​ត្រី​ភាពបរិស្ថាន" ជូនដល់ប្រតិបត្តិករជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើមសរុបចំនួន២៣០រូប ក្រោម​អ​ធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលពិធីនេះ បានប្រារព្ធធ្វើឡើង​នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖នៅឆ្នាំ២០២១នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០​នាក់ ដែលទទួលបានប័ណ្ណស​រសើរមេត្រីភាពបរិស្ថាន គឺមកពីចម្រុះវិស័យ រួមមានជាអាទិ៍៖
ទី១. នីតិបុគ្គល ដូចជាក្រុមហ៊ុនផលិ​តភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនា​គា​រ ផលិតកម្ម រមណីយដ្ឋាន ភោជនីយដ្ឋាន ឬគ្រឹះស្ថា​នសាធារណៈផ្សេងៗ ជាដើម និងទី២. រូបវន្ត​បុគ្គល៖ដូចជាអ្នកថ​តរូបសិល្បៈករ តន្រ្តីករ ផលិ​តករ ឬបុគ្គលសាធារណៈផ្សេងៗ ទៀត។

ប្រភពបន្តថា ខណ:ពេលកំពុងប្រគល់ប័ណ្ណសរសើរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹ​ក ចិត្តឱ្យខិតខំប្រឹងប្រែងនូ​វសកម្មភាពទាំងអស់នេះ បន្តទៀត ដើម្បីរក្សាការពារបរិស្ថាន​ឱ្យកាន់តែប្រ​សើរ ឡើង។ តែក៏បន្តមានការប្រុងប្រយ័ត្នខ្ពស់ និងសូមអនុវត្ត ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកា​រពារខ្លួនពីការឆ្លងកូវីដ១៩ ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ