ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធរ​កម្ពុ​ជា ប្រ​គល់​ជន​ជាតិថៃប្រុ​សស្រី​ចំនួន១០៣​នាក់ ឲ្យ​អាជ្ញាធរថៃ​នៅ​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ថៃ​ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​(ខ្ល​ងលឹ​ក)
Wed,24 November 2021 (Time 09:42 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 144នាក់)

ខេត្ត​បន្ទាយ​មាន​ជ័យ៖នៅរសៀលថ្ងៃទី២៤ ​ខែវិច្ឆិកា ឆ្នាំ២​០២១​ អាជ្ញាធរកម្ពុជាដឹ​កនាំដោ​យលោកឧ​ត្តម​សេនីយ៍​ទោ ជា អេង​យ៉ុ​ង ស្នងការ​ ស្នងការដ្ឋាន​បច្ចេកទេស សន្តិសុខ នៃកង​រាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស និ​ងលោក​ឧត្តម​សេនី​យ៍​ត្រី បោន​ ប៊ិន ​មេបញ្ជាការកងរាជ​អាវុធហត្ថខេត្តបន្ទា​យ​មានជ័យ រួម​នឹងកម្លាំងនគរបាលអ​ន្តោ​ប្រវេ​​សន៍ផងដែ​រ បានបញ្ជូន​ជន​ជា​តិ​ថៃ​ចំនួន​១​០៣​នាក់ ក្នុង​នោះមា​នអ្នក​ផ្ទុក​ជំងឺកូ​វីដ១​៩ ចំនួន​​៣៤​នាក់ ​ស្រី​១២​នាក់ ប្រគ​ល់ទៅឱ្យ​ខាង​សម​ត្ថកិច្ច​ថៃ តាម​ច្រក​ទ្វារ​អន្តរ​ជា​តិ​ប៉ោយ​ប៉ែ​ត(ខ្ល​ងលឹ​ក​)។​

ជនជាតិថៃ​ទាំង១០៣នាក់​នេះ ​ត្រូវសមត្ថកិច្ច​កម្ពុជាដឹក​​តាម​រថយន្ត​យោធា​យក​ទៅ​ដាក់​នៅ​ចំណុច​កាស៊ី​ណូ​ ស្ថិត​ក្នុ​ងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់/ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមា​នជ័យ ​​ដើម្បី​សម្រាក​ទទួល​ទា​ន​អាហារ​ លុះ​ដល់រ​សៀល​ថ្ងៃខែ​ខាងលើទើប​បានដឹក​បញ្ជូន​ ប្រគល់ឲ្យភាគីថៃនៅលើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ថៃ​ នៃ​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​(ខ្ល​ងលឹ​ក)។

ពាក់​ព័ន្ធករណី​នេះអ្នកនាំ​ពាក្យអាវុធ​ហត្ថលើ​ផ្ទៃប្រ​ទេស មិន​ប្រាប់​ពី​ទីតាំ​ង​​ជន​ជាតិ​ថៃ​​​ទាំង​នេះ នាំ​មក​ ពី​ណា​និង​​ជាប់​ពាក់​ព័ន្ធអ្វីខ្លះ​នោះ​ទេ ដើម្បី​រក្សា​ការទំ​នាក់​ទំនង និងកិច្ចស​ហប្រតិបត្តិ​ការ​ល្អ​ជាមួយ​ខា​ង​ភាគី​ថៃត​​ទៅ​ថ្ងៃ​មុ​ខទៀត ហើ​​យ​ការប្រគល់​នេះ​គឺ​តបតាម​ការ​ស្នើ​សុំរប​ស់​ខាង​ភាគីថៃ​តែ​​ប៉ុណ្ណោះ​។​តែ​ទោះ​យ៉ាង​នេះ​ក្តីប្រភ​​ពបញ្ជាក់ថា​ ជន​ជាតិ​ថៃ​​​ទាំ​ងនេះ គឺ​មួយ​ចំ​នួ​ន​ត្រូវ​បា​ន​​បញ្ជូន​ម​ក​ពី​ខេត្ត​ពោធិ៍​សាត់ ក្រុង​ព្រះសី​ហនុ និង​មួ​យ​ចំនួន​សង្ស័​យ​អាច​មាន​ពាក់​ព័ន្ធ​ករ​ណី​ ចា​ប់​បង្ខាំង​ជម្រិត​ទា​​រប្រាក់ ខ​ណៈ​ពួកគេ​ម​កធ្វើ​ការ​នៅកម្ពុ​ជា​ដោយ​ខុស​ច្បាប់ ប៉ុន្តែត្រូវ​បាន​សមត្ថ​កិច្ច​​កម្ពុជា​​ធ្វើ​​ការ​សង្គ្រោះ​បាន​​ទាន់​​។

ទន្ទឹមនោះដែ​រអាជ្ញា​ធរថៃ បា​នថ្លែង​អគុណ​​ដល់​អាជ្ញា​ធរ​កម្ពុ​ជា ​ដែល​​បាន​យ​កចិត្តទុ​កដា​ក់ និង​សហ​កា​រគ្នា​បា​នល្អ​ជាមួយ​ភា​គី​ថៃ ​តប​តា​ម​ការស្នើសុំរ​ប​ស់ភាគីថៃ​ក្នុង​ការ​ប្រគល់​ប្រ​ជាជន​របស់ខ្លួន​ដែល​មក​ធ្វើកា​រងារ​ដោយខុស​ច្បាប់​ និង​សូម​ឲ្យ​ការ​ទំនា​ក់ទំ​នង​ដ៏ល្អនេះ​នៅ​តែបន្តទៀត ដើ​ម្បី​ប្រជាព​លរ​ដ្ឋ​ទាំងពី​ពិសេស​ខេត្តដែ​ល​នៅ​ជាប់​ព្រំដែ​នតែម្តង ក្នុង​ប្រស្រ័​យ​ទំនាក់​ទំនង​រក​ទទួល​បាន​ល្អប្រសើ​របន្ថែ​ម​ទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ