ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរ បួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករ និយោជិតនៅកម្ពុជា។ក្នុងឱកាសនោះលោក គឹម បញ្ញា បានមានប្រសាសន៍ថា៖ អង្គការមូលនិធិ បង្ការរបួសអាស៊ីកំពុងអនុវត្តកម្មវិធីនានានៅតាមរោងចក្រចំនួន៣៧ ដែលមានគោលដៅលើកកម្ពស់ សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិកនៅកម្ពុជា ពិសេសក្នុងគោលបំណងពង្រឹងកាទំនាក់ទំនងជំរុញកិច្ចសហប្រតិបត្តិការការព្រមទាំងបង្កើនសកម្មភាពរួមសំដៅ ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករ និយោជិកនៅកម្ពុជា បម្រើការក្នុងវិស័យកាត់ដេរសម្លៀកបំ ពាក់ និងផលិតស្បែកជើង។លោកបញ្ជាក់ថា៖ អង្គការមូលនិធិបង្ការរបួសអា ស៊ី បានរំពឹងទុកថានៅឆ្នាំ២០២២ កម្មវិធីទាំងនេះនិងរួមចំណែក៖១.ផ្ដល់កា របណ្ដុះបណ្ដាលអំពីការបើកបរដោ យសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្ត ដាក់កម្មករទាំងអស់នៅកម្ពុជា។២.បង្កើតឲ្យមានគោល នយោបាយសុវត្ថិភាពចរាច រណ៍ ដោយទទួលការឯកភាពពីស្ថាប័នរដ្ឋាភិបាល និងអនុវត្តតាមរោងចក្រនៅទូទាំងប្រទេស។៣.ជំរុញកា រផ្លាស់ប្ដូរពីរថយន្តដឹកទំនិញសម្រាប់យកដឹកកម្មករ ទៅជារថយន្តដឹកអ្នកដំណើរដោយ សុវត្ថិភាព។៤.ជំរុញការបណ្ដុះ បណ្ដាលបច្ចេកទេស បើកបរម៉ូតូដោយឥតគិតថ្លៃកម្មករនិយោជិត។៥.លើកទឹកចិត្តឲ្យមានការផ្ដល់មួកសុវត្ថិភាព ដោយមិនគិតថ្លៃដល់កម្មករនិយោជិក។ជាមួយគ្នានោះលោក លី សារី ក៏បានថ្លែងនូវការកោតសរសើរចំពោះ អង្គការមូលនិធិ បង្ការរបួស អាស៊ី ដែលបានចូលរួម ចំណែកគាំទ្រ និងសហប្រតិបត្តិការការ ជាមួយអាជ្ញាធរ ខេត្តយើងក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅកម្ពុជា ក៏ដូចជា នៅខេត្តបន្ទាយ មានជ័យ។ជាងនេះទៅទៀតលោកបានធ្វើការ ក្រើនរំលឹកដល់ស្ថាបនពាក់ព័ន្ធ ជាពិសេសមន្ត្រីប៉ូលីសចរាចរណ៍ ត្រូវចូលរួមសហប្រតិបត្តិ ការជាមួយអង្គការក្នុងការអនុវត្ត និងពង្រឹងទំនាក់ទំនងសំដៅធ្វើឲ្យប្រ សើរឡើងនូ វសុវត្ថិភាពក្នុង ការធ្វើដំណើរចរាចរណ៍ផ្លូវគោ ករបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិក ដើម្បីបញ្ចៀសគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុកើតឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ