ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញជាអធិបតីក្នុង​សិក្ខាសា​លា ផ្សព្វផ្សាយរ​បាយការណ៍​ជាតិ ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿនទូទៅប្រ​ជាជ​នរាជធានីខេត្ត ឆ្នាំ២០១៩
Wed,24 November 2021 (Time 08:26 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 138នាក់)

ខេត្តព្រះសីហនុ៖ក្នុងសិក្ខា​សាលាផ្សព្វផ្សាយរ​បាយការណ៍ជាតិ ស្តីពី​លទ្ធផលចុងក្រោយជំរឿ​នទូទៅ​ប្រជាជ​នរាជ​ធានីខេត្ត ឆ្នាំ២០​១៩ ដែលប្រព្រឹត្តទៅ​នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយក្រោមអធិបតី​ភាពឯកឧត្តមកិត្តិសេដ្ឋា​បណ្ឌិត ឆាយ ថន ទេស​រដ្ឋម​ន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងផែនកា​រ និងមាន​ការចូលរួម​ពីឯកឧត្តម សូ ជុងហួរ ប្រធា​នក្រុមប្រឹក្សាខេត្ត អភិបា​លរងខេត្ត អភិបា​លក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អា​វុធ ប្រធានម​ន្ទីរផែនកា​ររាជធានីភ្នំពេ​ញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកោះកុង តំណា​ងអង្គការ UNFPA និងចៅ​សង្កាត់ទាំង៤ ក្នុងក្រុងព្រះ​សីហនុផងនោះ ឯកឧត្តម គួច ចំរើន អភិបា​ល នៃគណៈ​អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ចែកចេញជា​២ក្រុង និង​៣ស្រុក មាន២៣ឃុំ និង៦សង្កាត់ ស្មើនឹង ១១១ភូមិ។រាជរដ្ឋាភិបាល​បានកំ​ណត់​ក្នុងផែ​នកា​ររៀប​ចំដែន​ដីខេត្ត ចក្ខុវិស័​យឆ្នាំ២០៣០ គឺរៀបចំ ​និងអភិវឌ្ឍន៍​ខេត្តព្រះសី​ហនុ ជាប៉ូ​ល​អភិវឌ្ឍជាតិ ប្រកប​ដោយចីរភាពនៅតំបន់ឆ្នេរសមុ​ទ្រកម្ពុជា តាមរយៈការ​អភិវឌ្ឍទីក្រុងទំនើប រមណីយ​ដ្ឋានឆ្នេរ​សមុទ្រ​ដែលស្អាតបំផុតលើស​កលលោក និងជាតំបន់សេ​ដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ​ចូលអន្ត​រជា​តិ មជ្ឈមណ្ឌលកំ​ណើនជាតិ មជ្ឈមណ្ឌលភស្តុភារក​ម្មជាតិ មានទំនាក់ទំន​ងជាមួយទី​ផ្សារ​អាស៊ាន និងទីផ្សារស​កលលោក និងជាមជ្ឈមណ្ឌល​ឧស្សាហ​កម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែល​មា​នសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើ​រ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូ​មិសាស្ត្រតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិតំបន់ និងអន្តរជាតិ។

ខេត្តព្រះសីហនុត្រូវបា​នប្រសិទ្ធនាមជា " តារារ:​នាទិសនារតី " ជាមួយសន្ទុះនៃការអភិវឌ្ឍដ៏​ខ្លាំង​ក្លាប្រក​បដោយ​ចីរភាព ជាពិសេសកា​រវិនិយោគលើវិ​ស័យអចលន​ទ្រព្យរួមមានមជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារស្នាក់នៅរួមសណ្ឋាគារ មណ្ឌលកម្សាន្ត ។ល។ ក្រៅពីនោះខេ​ត្តមាន​កោះតូចធំ​ចំនួន៣២កោះ រមណី​យដ្ឋានធម្មជាតិដ៏ស្រ​ស់ស្អាតចំនួន៣២កន្លែង កំពង់ផែអន្តរជាតិ អាកាសយា​នដ្ឋានអន្តរជាតិ ផ្លូវល្បឿន​លឿន ផ្លូវដែក និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងធនធានធម្មជាតិ​ដ៏សម្បូរបែ​បអំណោ​យផលដល់ការវិនិយោគលើគ្រប់វិស័យ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ មានប្រសាស​ន៍បើកសិក្ខាសាលាផ្សព្វ​ផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោ​យជំរឿនទូទៅ​ប្រជាពលរដ្ឋរា​ជធានីខេត្តឆ្នាំ២០១៩ លទ្ធផលចុងក្រោយ នៃការគិត​ខំរបស់​មន្ត្រីត្រួត​ពិនិត្យនិង​មន្ត្រីសម្ភាស​ន៍ចំនួនប្រមា​ណជាង៥ម៉ឺននាក់​ ដែលបានសម្ភាសន៍ប្រមាណ ៣,៥លានគ្រួសារ នៅក្នុងទូទាំ​ងប្រទេស ដើម្បីប្រមូលព័​ត៌មាន ហើយមន្ត្រីវិទ្យា​ស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិ​ភា​គទិន្នន័យ ដោយសហការជា​មួយមន្ត្រីបច្ចេកទេស​និងអ្នកជំនាញ​ការអន្តរជាតិបា​នបញ្ចប់ទាន់ពេ​លវេលា។ យើងដឹង​ហើយថាជំរឿនប្រជាជន និ​ងលំនៅដ្ឋានជាប្រភពតែមួយគត់ នៃទិន្នន័​យប្រជា​សាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌រហូតដល់កំរិតភូមិ។លទ្ធផលជំរឿនទូទៅប្រជាជន ដែលត្រូវបា​នផ្សព្វផ្សាយនា​ថ្ងៃនេះ​មានសារៈប្រយោជ​ន៍ចំពោះរាជរដ្ឋាភិបា​លស្របទៅ​តាមយុទ្ធសា​ស្ត្រចតុកោណដំណា​ក់កាលទី៤ ដែលបានដាក់ចេញ ជាពិសេសស​ម្រាប់ជាព័ត៌មា​នប្រើប្រាស់រ​បស់ខេត្តផ្ទាល់។

រាជរដ្ឋាភិបាលបា​នធ្វើកិច្ចកា​រជាច្រើន ដើម្បីកំ​ណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រជាជន ដើម្បី​កាត់​បន្ថយភាពក្រីក្រ និងទទួលបានឋា​នៈជាប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជា​ប្រទេសចំណូលខ្ពស់នៅ​ឆ្នាំ២០៥០។

ឯកឧត្តម បានបន្តថា លទ្ធផលចុងក្រោយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនខេត្តព្រះសីហនុ មានចំនួន ៣១០,០៧​២នាក់ កើនឡើង ២២១,៣៩​៦នាក់ នៅឆ្នាំ២០០៨។ អត្រាកំណើនប្រចាំឆ្នាំ មាន៣,១ ភា​គរយ នៅឆ្នាំ២០១៩។ ខេត្តព្រះសី​ហនុ រាប់បញ្ចូលជនបទេសមានជាង ៨ម៉ឺននា​ក់ផង​ដែរ។ដង់ស៊ីតេប្រជាជន ក្នុងមួយ​គីឡូម៉ែត្រក្រឡាបានកើនឡើង ១១៤នាក់ ក្នុងឆ្នាំ២០០៨ ទៅ ១៦​០នាក់ នៅឆ្នាំ២០១៩។ អត្រាចេះអាន ​និងសរសេរ ប្រជាជនខេត្តព្រះសីហនុសរុបចាប់ពីអាយុ ៧ឆ្នាំ​ឡើង បានកើនឡើងពី ៨០,៧ភាគរយ ក្នុងឆ្នាំ២០​០៨ ដល់ ៨៩,៩ភាគរយ នៅឆ្នាំ២០១៩។ គម្លាត​នៅតិ​ចតួចរវាងអត្រាអក្ខរភា​ពបុរសនិងស្ត្រី មាន៩១,៧ភា​គរយសម្រាប់បុរ​ស និង ៨៦,៩ភា​គរយសម្រាប់ស្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ