ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម សោម ពិ​សិដ្ឋ ដឹកនាំកិច្ចប្រជុំ ​គណៈកម្មការរដ្ឋបាល និ​ងពិនិត្យ​ឆ្លងរបា​យការ​ណ៍ទិន្ន័​យក្បាល​ដី​ ដែលបានវា​ស់វែងរួច​ នៅភូមិភូមិ​ចំការចេក
Wed,24 November 2021 (Time 07:50 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 137នាក់)

ខេត្តកែប៖នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បាន​ដឹកនាំកិច្ចប្រជុំ គណៈកម្មការរដ្ឋបាល និងពិនិត្យ​ឆ្លងរបាយការណ៍ទិន្ន័យក្បាលដី​ ដែលបាន​វាស់វែង​រួច​ នៅភូមិភូមិចំការចេក ឃុំពងទឹក​ ​ស្រុកដំណាក់ចង្អើ​រ​ ព្រមទាំងកំណត់ ទំហំផ្លូវ ចំណីទំនប់ ព្រែកអូរ និងប្រឡាយ។

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀប​ចំដែនដី​ នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្ត បានប​ញ្ជាក់ថា ភូមិចំ​ការចេក​ ជាភូមិមួយ​ដែលមា​នភាពងា​យស្រួល​ និងមា​នលក្ខណៈពិសេស ចំពោះ​ការងា​រវាស់វែងក្បាល​ដី​ ក្រសួងរៀប​ចំដែនដី​ នគរូប​នីយកម្មសំណង់ និងសុរិយោដី បានកំណត់ផែ​នការដល់ប​ណ្ដាខេត្តនីមួយៗ​ ដោយមា​នតារាងដាក់ពិន្ទុ ក្នុងការវាស់វែងដីធ្លី​ ជូនប្រជាពល​រដ្ឋក្នុងភូមិសាស្ត្ររប​ស់ខ្លួន លោកបន្តថាកន្លងមកខេត្តកែប បានបិទផ្សាយ និងចែកប័ណ្ណ​នៅភូមិមួយ​ចំនួនរួចមក​ហើយ ដោយឡែកភូមិ​ចំនួន៩កំពុងចែកប័ណ្ណកម្មសិទ្ធ និងភូមិចំនួន ៨កំពុង​ត្រៀមបិ​ទផ្សាយតំបន់វិនិច្ឆ័យក្បាលដី ចំពោះភូមិចំការបី មិនទាន់បានវ៉ាស់វែងនៅឡើយទេ។
ឯកឧត្តម​ សោម ពិសិដ្ឋ អភិបាលខេត្តកែប​ មានប្រសាសន៍ រំលឹកថា ភូមិចំការចេក ជាភូមិមួយស្ថិត​ក្នុងភូមិទាំង៧នៃ​ឃុំពងទឹក ហើ​យត្រូវបានបង្កើតឡើង​នៅឆ្នាំ២​០១០ មានផ្ទៃដី ៨១៥ហិចតា ដែលមានប្រ​ជាជនរស់នៅទីនោះស្ថិតក្នុងតួលេខជាង ៣០០គ្រួសារ ឯកឧត្តមបញ្ជាក់ថា ការធ្វើប្លង់ និងចេញ​ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋក្នុងភូមិចំការចេក ក៏ដូចជាភូមិដទៃទៀតដែរ គឺមានសារៈ​សំខាន់ណាស់​សម្រាប់ទ្រទ្រង់គ្រួ​សារនីមួយៗ ជាពិសេ​សការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយ​នៅទំនា​ស់ដីធ្លី ព្រោះប័ណ្ណនេះ មាន​ការការពារដោយរដ្ឋ និងធានាដោយច្បាប់ ហេតុដូច្នេះ​សូមអោយ​មន្ត្រីជំនាញនៃមន្ទីររៀប​ចំដែនដី​ នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្ត ក្នុងពេល​ចុះពិនិត្យ និងវាស់​វែងក្បាលដី ត្រូវគោ​រពតាមការណែនាំរបស់ក្រសួងសាមី និងរាជរដ្ឋាភិបាល និងអនុវត្ត​ន៍ការងារតាមវិជ្ជាជីវៈរ​បស់ខ្លួនអោយបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ