ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកឧត្តមសេ​នីយ៍ទោ ​ឈាង ផាន់​ណារ៉ា ស្នងការរ​​ងនគ​របាលរាជធា​នីភ្នំពេញ ត្រូវ​បា​នតែង​តាំង​ជា ស្នង​ការន​គរបាលខេត្តតាកែវ ជំនួស​លោកឧត្តមសេ​នីយ៍ទោ សុខ សំ​ណាង ដែល​ត្រូវទទួ​ល​បាន​តួនាទីថ្មី
Wed,24 November 2021 (Time 07:28 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 136នាក់)

ខេត្ត​តាកែវ៖ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំ​ណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯក​ឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតា​កែវ នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បាន​អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកា​សផ្ទេរភារកិច្ច និងតែងតាំងមុខ​តំណែងស្នងការនគរបាល ខេត្ត​តា​កែវ ដោយ​លោកឧត្តម​សេនីយ៍ទោ ឈា​ង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបាន​តែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួស លោកឧត្តមសេនី​យ៍ទោ សុខ សំណាង ដែលត្រូវទទួល​បានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និងឯកឧត្តម អ៊ាក ផល្លា ប្រធានសា​លាដំបូងខេត្ត ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអ​មសាលាដំបូងខេត្ត លោក លោក​ស្រី ស្នងការរងនគរបាលខេត្ត លោកអធិការក្រុង ស្រុក និងលោ​ក លោកស្រី ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជាច្រើនរូបផ​ងដែរ។

មានប្រ​សាសន៍ផ្ដាំផ្ញើនាឱកា​សនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​ស្នងការថ្មីចំនួន៥ចំនុច ដើម្បីអនុវត្តក្នុងតួនាទីភារកិច្ច ទទួលបាន​ជោគជ័យ៖
ទី១- ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោ​យផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចា​ត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសា​កសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជា​គំរូគេក្នុងការ​បំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។
ទី២-ត្រូវធ្វើ​ជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារ​សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ទី៣-ត្រូវជួ​យលើកកម្ពស់សេវាចាំបាច់ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ច​ការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូ​សចាត់ទុក​ប្រជា​ពលរដ្ឋជាឪពុកម្តាយ ពិសេសលោកមេប៉ុស្តិ៍ន​គរបាលរដ្ឋបាល ត្រូវបំពេញកិច្ចការ​ចេញពីបេះដូង​​ឲ្យ​បានល្អជូនពលរដ្ឋ ។
ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណ​ធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រជំ​នាញជាពិសេ​សស្ថិតក្នុងដំណាក់កាលនៃជម្ងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងកា​របំពេ​ញការងារ ព្រមទាំងការប្រកប​អាជីវកម្ម។
ទី៥-ត្រូវពង្រឹងសាមគ្គីភាព និង​លើកទង់សាមគ្គីផ្ទៃក្នុង ព្រមទាំងសហការការហ្វឹកហាត់ ក្រោមដំបូល​រា​ជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ពិសេសត្រូវរួបរួមគ្នាដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្ត​គោ​លនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តមអគ្គស្នងកា​រនគរបាលជាតិ ក៏បានស្នើអោយស្នងការដែលទទួលភារកិច្ចថ្មី ត្រូវចាត់កម្លាំង នគរបាលពីខេត្ត-ស្រុក ដើម្បីទៅបំពេញភារកិច្ចតាមបណ្តាប៉ុស្តិ៍នគរបាលដែលកំពុងខ្វះខាតកម្លាំង តាមរយ:កា​រស្ម័គ្រចិត្ត រឺតាមការចាត់អោយបំពេញបេសកកម្មមានរយ:ពេល និងត្រូវធ្វើការហ្វឹ​កហាត់បំប៉នដើម្បីពង្រឹង​គុណភាពការងារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ