ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បុគ្គលិ​កក្រុមហ៊ុនទូរស័ព្ទ​មិត្តហ្វូនម្នាក់ ស្លាប់ភ្លាម​ៗនៅនឹងកន្លែង ក្នុងឧ​បទ្ទវ​ហេតុគ្រោះ​ថ្នាក់ចរាចរណ៍ នៅក្រុងសិរីសោភ័ណ
Wed,24 November 2021 (Time 06:54 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 145នាក់)

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ច​រាចរណ៍ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​បើក​មិន​ប្រកាន់​ស្តាំ និងល្បឿន​លឿ​នទៅបុកបុគ្គលិកក្រុម​ហ៊ុនទូរស័ព្ទមិត្តហ្វូនម្នាក់​ បណ្តាល​ឲ្យស្លាប់ភ្លាមៗ​នៅ​នឹងកន្លែង។

ហេតុការដ៏រន្ធត់នេះបាន​កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២​០២១ នៅលើ​កំណាត់ផ្លូវជាតិលេខ​៥៦ ត្រង់ ចំណុចខាងជើងសា​លាបឋមសិក្សា​សូភីប្រហែល៧០​ម៉ែត្រ ស្ថិតក្នុងភូមិ​តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលបាន​ឲ្យដឹងថា មុនពេលគ្រោះថ្នាក់នោះមានម៉ូតូហុងដាC125 ខ្មៅ ពាក់ផ្លាកលេខ បន្ទាយ​មានជ័យ1M -6122 អ្នកបើកមាន ឈ្មោះឃិន​ សុទី ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកទូរស័ព្ទ​មិត្ត​ហ្វូន រស់​នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើក​ក្នុងទិសដៅ​ពីជើង​ទៅត្បូង លុះ​ដល់កន្លែង​កើតហេតុ​ ក៏​ស្រាប់តែរថយន្ត​មិនប្រកាន់​ស្តាំនិង​ល្បឿនលឿន​បើកមក​បុកពេញហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ព្រោះ​កម្រឹតបុកខ្លាំងនិងបាក់ឆ្អឹង ឯរថយន្តបង្ក​ក្រោយ​បុក​ហើយបានបើ​ករត់គេច​បាត់។

នគរបាលកា​រិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងកា​រដ្ឋាននគរបាលខេត្ត បញ្ជាក់ថា ករណីគ្រោះថ្នាក់​នេះយោងសមត្ថកិច្ចន​គរបាលចរចារណ៍ ដែលពិនិត្យ និងសន្និដ្ឋាន​នៅកន្លែងកើត​ហេតុបានបញ្ជាក់​ថា មូលហេ​តុនៃគ្រោះថ្នាក់គឺមកពី​រថយន្តមិន​ប្រកាន់ស្តាំនិងល្បឿនលឿន។សពក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រគល់​ឲ្យក្រុមគ្រួសា​រយក​ទៅធ្វើបុណ្យ​តាមប្រពៃណី។ឯរថយន្តបង្ក​សមត្ថកិច្ចកំពុង​ធ្វើ​ការ​ស្រាជ្រាវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ