ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមាជ័យ បញ្ជូនសាលាដំបូងខេត្ត ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
Tue,23 November 2021 (Time 06:50 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 11នាក់)

ខេត្តបន្ទាយមានជ័យ:ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមាជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ￸ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងខណ:ពេលដែលលោកដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រក្រុង ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ លុះដល់
ចំណុចស្ពានថ្មថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្រាប់តែឃើញជនសង្ស័យដែលជាមុខសញ្ញាចាស់ ឈ្មោះ￸ អាំង ពុយរាំង ភេទប្រុស អាយុ១៧ឆ្នាំ ដែលធ្លាប់ប្រព្រឹត្តហិង្សាដោយចេតនាម្ដងហើយ និងបក្សពួក០២នាក់ទៀត គឺឈ្មោះ￸ ដៀត ដាណាត់ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ￸ សែង វុធឌី ភេទប្រុស អាយុ១៧ឆ្នាំ ជិ:ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ប្រផេះ￸ ពាក់ស្លាកលេខ ភ្នំពេញ 1AP-5910 ។ឃើញដូច្នេះ￸កម្លាំងក៏ធ្វើការឃាត់ម៉ូតូ និងក្រុមជនសង្ស័យទាំង០៣នោះ￸ធ្វើការត្រួតពិនិត្យក្នុងការបូបស្ពាយ រកឃើញកាំបិតចំនួន០៣ដើម នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យឈ្មោះ￸ អាំង ពុយរាំង រួចក៏នាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានយកកាំបិតដាក់ក្នុងកាបូបស្ពាយតាមខ្លួនពិតប្រាកដមែន គឺក្នុងគោលបំណងតៀមទុកតបតជាមួយគូរជម្លោះ￸។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ក្រោយពីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តដើម្បីចាត់ការតាមនីតិវិធី៕,

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ខេត្តប៉ៃលិន(កម្ពុជា) និងខេត្តច័ន្ទបុរី (ថៃ) បើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហុ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណា​លសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជ​ស្រូវ ដល់ កសិករ​ ដែលខូចខា​តដំណាំ​ស្រូវ ​ដោយ​គ្រោះទឹកជំ​នន់ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងផ្តល់​យោបល់​លើសេចក្តីព្រាង​ របាយការណ៍​សមិទ្ធផ​លរយៈ​ពេល​ប្រាំឆ្នាំ(២០១៧-២០២១) (រស្មីកូនខ្មែរ)

វីដែអូ