ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ពិធីប្រកាសទទួលស្គាល់ សាខាសមាគមនារីខេត្តបន្ទាយមានជ័យ
Tue,23 November 2021 (Time 02:48 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 12នាក់)

ខេត្តបន្ទាយមានជ័យ:ស្ត្រីមានតួនាទីបំផុសចលនា នារីកម្ពុជាឲ្យទៅជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែក ជំរុញនាវាកម្ពុជាឆ្ពោះទៅរកនិរន្តរភាពនិងវឌ្ឍនភាព សេដ្ឋកិច្ចនិងសង្គមកិច្ច។នេះគឺជា ប្រសាសន៍ប្ដេជ្ញាចិត្ត របស់លោកស្រី រស់សុផានី ប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានលើកឡើងថា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ គឺមានរយៈកាល ៤៣ឆ្នាំមកហើយដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាពេលនោះសមាគមមានឈ្មោះថា សមាគមនារីសង្គ្រោះជាតិ ក្រោយមកបានប្ដូរឈ្មោះជាបន្តបន្ទាប់និងកែសម្រួលរចនាសម្ព័ន្ធឲ្យមកជាតិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចាប់តាំងពីថ្ងៃបង្កើតសមាគមនារីរហូតមកដល់បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាពនិងក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរៀបចំគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលជាពិសេសគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោដែលតែងតែ ទទួលស្គាល់និងចាត់ទុកថាស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារៈកិច្ចការងារចលនា ស្ត្រី ក្នុងរយៈពេលកន្លងមករបស់លោកជំទាវលោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្រុងស្រុកទូទាំងខេត្តទទួលបានភាពជោគជ័យ ដើម្បីបន្តចូលរួមចំណែកពង្រឹងការងារនិងអនុវត្តទិសដៅរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាខេត្តឲ្យទទួលបានភាពជោគជ័យ។

ក្នុងនោះ ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់គណៈកម្មការសាខា ត្រង់ចំណុចសំខាន់សំខាន់រួមមានសាមគ្គីភាពផ្ទៃក្នុងពង្រឹងរបៀបរបបធ្វើការងារបែងចែកភារៈកិច្ចនឹងមានការទទួលខុសត្រូវជាពិសេសទៀតនោះពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាពឯកភាពអំពីទស្សនៈគោលជំហរនយោបាយសតិអារម្មណ៍ចាប់ ឲ្យបាន កាន់តែរឹងមាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ខេត្តប៉ៃលិន(កម្ពុជា) និងខេត្តច័ន្ទបុរី (ថៃ) បើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហុ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណា​លសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជ​ស្រូវ ដល់ កសិករ​ ដែលខូចខា​តដំណាំ​ស្រូវ ​ដោយ​គ្រោះទឹកជំ​នន់ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងផ្តល់​យោបល់​លើសេចក្តីព្រាង​ របាយការណ៍​សមិទ្ធផ​លរយៈ​ពេល​ប្រាំឆ្នាំ(២០១៧-២០២១) (រស្មីកូនខ្មែរ)

វីដែអូ