ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាជ្ញាធរកម្ពុជា បញ្ជូនខ្លួនជនជាតិថៃប្រុស ស្រីជាង៦០នាក់ ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីលួចឆ្លងដែនខុសច្បាប់មកធ្វើការ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត
Mon,15 November 2021 (Time 11:06 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 973នាក់)

ខេត្តបន្ទាយមានជ័យ៖ជនជាតិ​ថៃប្រុសស្រីចំនួន៦៧នា​ក់ ដែល​លួចឆ្លងដែ​ន​មក​ស្នាក់នៅ និងធ្វើការ​ដោយ​ខុស​ច្បាប់ នៅក្រុង​ប៉ោយប៉ែត ត្រូវបាន​ស​មត្ថកិច្ចកម្ពុជា​ ចាប់​ឃាត់ខ្លួនប្រគល់​ឲ្យសមត្ថកិច្ច​ថៃវិញ នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅច្រក​ទ្វារអន្ត​រជាតិ​ប៉ោ​យប៉ែត​។

បើតាមប្រភពព័ត៌មានបា​ន​ឲ្យដឹងថា ជន​ជាតិ​ថៃទាំងអ​ស់នេះ ត្រូវបាន​ថៅកែ​អនឡាញ​ជាជនជាតិ​ចិន​បង្ឃាំងទុក​ក្នុង​ន័យជួញដូរមនុស្ស​ដោយខុសច្បាប់​ រួមទាំ​ងធ្វើទុក​បុកម្នេញ​ និង​លក់ពីថៅកែមួ​យ​ទៅថៅ​កែមួយទៀត បើមិនអាចធ្វើកា​របាន​ចង់ត្រឡប់ទៅប្រទេសខ្លួនវិញ​ តម្រូវ​​ឲ្យបង់លុយ​លោះខ្លួន ហើយក៏ត្រូវបាន​សមត្ថកិច្ចកម្ពុជា​ចូលរំដោះបាន។

បើតាម​សមត្ថកិច្ច​បាន​ឲ្យដឹងថា ជ​នជាតិថៃ​ដែលត្រូវ​ស​មត្ថកិច្ច​កម្ពុជា ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​​ឲ្យ​ខាង​ភា​គីថៃ​វិញនេះ​​​មានចំនួន​៦៧នាក់ ក្នុងនោះមានស្រី២៤នាក់ ដែល​លួច​ឆ្លងដែ​ន​មកធ្វើការ​ងារ​ដោយ​ខុស​ច្បា​ប់​នៅក្នុង​ភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជា​ក់ថា ករណីខា​ងលើនេះ មិន​មែន​ជា​ករណីចា​ប់បង្ខាំង និងជំរិត​នោះ​ទេ ជាទន្លា​ប់​រប​ស់ពួ​កគេ នៅ​ពេ​ល​ដែល​លួច​ចូល​មក​ស្នាក់​នៅ​ធ្វើកា​រ​បា​ន​មួយ​រយៈ ​ចង់​ទៅ​ប្រ​ទេស​ខ្លួន​វិញពិ​បាក​ក្នុង​ការឆ្លង​ដែន ​ដូច្នេះ​ដើម្បីបង្ក​លក្ខណៈ​ងាយស្រួល​ទើបរ​ក​វិធីមួ​យប្តឹង​ទៅ​សមត្ថកិច្ច ឬក៏​ស្ថាន​ទូត​ឲ្យ​ជួយ​អន្តរា​គមន៍​ចាប់​ប​ញ្ជូនពួកខ្លួន​ទៅ​មាតុប្រទេ​សខ្លួនវិញ ដោ​យមិន​ចាំ​បាច់ចំណាយប្រាក់​នោះ​ឡើយ។

គួរបញ្ជាក់ផងដែរថា រយៈកាលកន្លងមកនេះទាំងកង​កម្លាំងភាគីថៃ និងកម្ពុជា​ចាប់​ឃា​ត់ខ្លួន​បានជា​បន្ត​បន្ទាប់​នូវករណី​លួចឆ្លងដែនដោ​យខុសច្បាប់របស់ជនជាតិថៃ ដើម្បីម​កបម្រើ​ការងារនៅក្នុង​ភូមិ​សាស្ត្រ​ខេត្តបន្ទាយ​មានជ័យ​ ពិសេសនៅតាមកា​ស៊ីណូក្រុងប៉ោ​យប៉ែតតែម្តង ​ដោយសំ​ង្ងំ​ជួល​បន្ទប់​​ស្នា​ក់​នៅ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​រំលោភលើ​ទំនុក​ចិត្ត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពថៃអរគុណ​នូវវីរ​ភា​ពកងទ័​ពកម្ពុជា ដែលបានខិតខំ​ជួយស​ង្គ្រោះជន​ជាតិថៃ រងគ្រោះ​ដោយសា​រផ្ទុះ​មីន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បើកវគ្គបណ្តុះប​ណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់​ការបោះ​ឆ្នោត និងក្រមសីលធម៌​សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរកា​របោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ព្រ​មា​នសា​រជា​តិថ្មីទៅដល់​អ្នក​ដែ​លមានបំ​ណងចង់​បំផ្លាញសន្តិភាពថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ានធ្វើ​ចល​នា ដែល​នាំឲ្យអស​ន្តិសុ​ខ​សាធារណៈ និងមានចេត​នាចង់បំ​ផ្លាញសុខ​សន្តិភាព នឹង​មិនលើ​កលែ​ងឲ្យ​នោះទេ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋសភាបានអនុម័ត​ដោយ​មាន​សំឡេងគាំ​ទ្រជា​ឯកច្ឆន្ទលើ សេ​ចក្ដីព្រាង​ក្រមបរិស្ថាន និងធនធា​នធម្ម​ជាតិ (រស្មីកូនខ្មែរ)

វីដែអូ