ខេត្តបន្ទាយមានជ័យ:ជនសង្ស័យចំនួន ២នាក់ ត្រូវបានកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន បន្ទាប់ពីទទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ស្ដីពីករណីឆក់កាបូបលុយនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្នុងខណ:ពេលខ្លួន និងប្ដី កំពុងធ្វើដំណើរតាមផ្លូវ ពេលមកដល់ចំណុចម្ដុំខារ៉ាអូខេអេហ្វផ្លាសស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណ០៣នាក់ ជិ:ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់កាបូបលុយរបស់ខ្លួនដែលក្នុងនោះមានលុយចំនួន១៥០ដុល្លារអាមេរិក។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលជិ:ធ្វើសកម្មភាព និងកាបូបលុយដែលពួកគេឆក់ពីជនរងគ្រោះ នៅចំណុចម្ដុំស្រះសួគ៌ជិតវិទ្យាល័យអូជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យ ១/-ឈ្មោះ ភី ប៊ុនតើម ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ។២/-ឈ្មោះ វ៉ុង រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបោះពោធិ៍ ឃុំបោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនសង្ស័យទាំង០២នាក់ខាងលើ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេជិ:ម៉ូតូ១គ្រឿងមានគ្នា០៣នាក់ហើយបានធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះខាងលើពិតប្រាកដមែន ពេលឆក់កាបូបបានពួកគេជិ:ម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទាក់ចាប់បានតែម្ដង ដោយឡែកបក្សពួកគេម្នាក់ទៀតឈ្មោះ ហ្វី ភេទប្រុស បានរត់រួច ។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ រួមនឹងមានវត្ថុតាងផងនោះទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកកាបូប និងលុយចំនួន១៥០ដុល្លារត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឲ្យម្ចាស់ដើមវិញហើយ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។ចំណែកជនសង្ស័យឈ្មោះ ហ្វី ដែលរត់គេចខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ