ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់រវាងរថយន្តនិងរថយន្តបណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និង១នាក់រងរបួសធ្ងន់ នៅស្រុកមោងឬស្សី
Thu,28 October 2021 (Time 06:17 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 127នាក់)

ខេត្តបាត់ដំបង:ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ និង ១នាក់រងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។


ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីណូ ធុនដឹកជញ្ជូនធំ១គ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1566 អ្នកបេីបរដោយបុរសមិនស្គាល់អត្តសញ្ញាណ(ដឹកផ្លែស្វាយ)ក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញបាត់ដំបង )ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកេីតហេតុខាងលេី​ បានរេចង្កូតទៅបុកជាមួយរថយន្ត១គ្រឿង ម៉ាកនីសាន់ធុនដឹកទំនិញតូច(ដឹកកម្មករបេះក្រូច)ពាក់ស្លាកលេខបាត់ដំបង 2B.2211 ក្នុងទិសដៅច្រាស់ទិសគ្នាបណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើរសរុប៦នាក់ បានស្លាប់៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ (ប្រុស)និងម្នាក់ទៀតរងរបួសធ្ងន់(ប្រុស) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ។ចំណែកអ្នកបើកបររថយន្តធុនធំរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុរួចសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុរួចបានប្រគល់សាកសពរងគ្រោះទៅអោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ