ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ចំនួន១៥០គ្រួសារ នៅក្រុងសិរីសោភ័ណ
Thu,28 October 2021 (Time 05:23 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 145នាក់)

ខេត្តបន្ទាយមានជ័យ:ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងកាលៈទេសៈកូវីដ១៩ និងរងគ្រោះដោយសារទឹកជំនន់ជន់លិចលំនៅដ្ឋាន តាមបណ្ដាល សង្កាត់/ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ សាខាចែកចាយក្នុងក្រុងសេរីសោភ័ណ បាននាំយកនូវអំណោយផ្ដល់ជូនបងប្អូនទាំង១៥០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ២យូរ ,ទឹកត្រី១យួរ ,ទឹកស៊ីអ៉ីវ ១យួរ ,សាប៊ូ ១ថង់ និងតង់១ផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ដែលបានជួយផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងនាពេលនេះ ហើយក្នុងការជួយឧបត្ថម្ភនូវអំណោយនាពេលនេះ គឺជាការចូលរួមចែករំលែកនូវទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងសូមជូនពរចំពោះក្រុមហ៊ុន ជួបតែសំណាងល្អនិងកាន់តែល្បីល្បាញ ក្នុងការដណ្ដើមទីផ្សារ ព្រោះថាប្រេងឥន្ធនៈតូតាល់នេះមានភាពល្បីល្បាញ មានគុណភាពល្អ យូរលង់ណាស់មកហើយ។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តធានការ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តអនុវត្តអនាម័យ បរិស្ថានឲ្យល្អស្អាត ដើម្បីសុខភាពយើងទាំងអស់គ្នា ពិសេសអំឡុងទឹកជំនន់នេះ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាក្មេងៗ លេងទឹក ងូតទឹក ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ